សេដ្ឋកិច្ច
វិនិយោគិនជប៉ុនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា ក្រោយគ្មានកូវីដ-១៩
អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងច្រើនផ្នែក ដូចជាកសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុន បានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន បរិយាកាស និងឱកាសវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបានទាំងស្រុងនូវការឆ្លងរាលដាលជំងឺកូវីដ-១៩។ លោកឧកញ៉ា បានបន្តថា អ្នកវិនិយោគជប៉ុន បានស្វះស្វែងមកកាន់តែច្រើន ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា។ លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ការកើនឡើងនេះ គឺលើគ្រប់វិស័យ។ លើសពីនេះទៀត ក្រុមហ៊ុនជប៉ុន បាននិងកំពុងសម្លឹងមើលលើការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ តាមរយៈយុទ្ធសាស្រ្តមេគង្គជប៉ុន ឬជប៉ុនបូកមួយ ដែលត្រូវតភ្ជាប់ពីវៀតណាម កម្ពុជា ថៃ និងភូមា។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកំពុងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជប៉ុន ផងដែរ។ លោកឧកញ៉ា មានប្រសាសន៍ដូច្នេះថា« ការពន្លឿនកិច្ចព្រមព្រៀងនេះ ដោយសារនាថ្ងៃអនាគត កម្ពុជាយើងក្លាយជាប្រទេសជឿនលឿន យើងអាចនឹងអស់ EBA និង GSP ដោយយើងរំពឹងលើ SPA ដែលជាឈ្នាន់នៃកំណើនសេដ្ឋកិច្ចវិញ»។
សូមបញ្ជាក់ថា ទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក កើនឡើង៣.៥ភាគរយ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុនមានទឹកប្រាក់ ៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់១៧៤លានដុល្លារ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២១ កន្លងទៅ សម្រេចបានទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបានបង្ហាញថា កម្ពុជា នាំចេញទៅប្រទេសជប៉ុនមានទឹកប្រាក់សរុប ១ ០៩៤ លានដុល្លារ កើន ៣,៦១ ភាគរយឆ្នាំ ២០២១ ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង ៦០៧ លានដុល្លារ ថយចុះ ៤,៦៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
បើតាមក្រសួងពាណិជ្ជកម្ម ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំ ម៉ាស៊ីនអគ្គិសនី ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងបរិក្ខារសម្រាប់លំនៅឋាន និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ