សេដ្ឋកិច្ច
ប្រកាសថ្មី តម្លៃប្រេងសាំងធម្មតា ៥២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត ៥៦០០រៀល
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ ៥២៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥៦០០រៀល ដោយអនុវត្តចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២០ ខែកក្កដា។

តម្លៃប្រេងឥន្ធនៈថ្មីនេះ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន ប្រេងសាំងចុះថ្លៃចំនួន ៥៥០រៀល និងប្រេងម៉ាស៊ូត ចុះថ្លៃចំនួន ៦០០រៀល ពីតម្លៃដើម។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា តម្លៃប្រេងសាំងនៅកម្ពុជា ប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ នៅពេលដែលទីផ្សារប្រេងអន្តរជាតិចុះថ្លៃ នោះប្រេងលក់នៅកម្ពុជា ក៏ចុះថ្លៃដូចគ្នា ព្រោះប្រេងដែលកម្ពុជា ប្រើប្រាស់គឺនាំចូលពីបរទេស។

ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងសាំង មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងទៀតថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈរយៈពេល៥ខែ ឆ្នាំនេះ បានកើនឡើងរហូតដល់ជាង៥០ភាគរយ គឺបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិជាលំដាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងនោះ គិតជាតម្លៃថវិកាស្មើនឹង ៩៧១លានដុល្លារ កើនឡើង ៥៧.៣៦ភាគរយ។ តម្លៃនេះកើនឡើងចំនួន ៣៥៤លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកលលោក៕ ទួន សុផល

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


