ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសជ្រើសរើសកងទ័ពតាមអ៊ីនធឺណិត
ប្រទេសថៃកំពុងឆ្ពោះទៅរកការប្រកាសជ្រើសរើសកងទ័ពតាមរយៈបណ្ដាញអ៊ីនធឺណិតសម្រាប់ឆ្នាំ ២០២៣ ក៏ដូចជាដើម្បីបង្កើនការជ្រើសរើសឲ្យបានរហូតដល់ ៥១០ អង្គភាពទូទាំងប្រទេស ។

លោកវរសេនីយ៍ឯក Ying Sirichan Ngathong អ្នកនាំពាក្យកងទ័ពជើងគោកថៃបាននិយាយថា កងទ័ពថៃបានប្រកាសជ្រើសរើសបុរសជនជាតិថៃដែលមានអាយុពី ១៨ ទៅ ២០ ឆ្នាំ និងអាយុពី ២២ ទៅ ២៩ ឆ្នាំ ដើម្បីចូលបម្រើកងទ័ពតាមរយៈប្រព័ន្ធអ៊ីនធឺណិត ។
លោក Ngathong បញ្ជាក់ថា ការធ្វើបែបនេះគឺស្របតាមគោលនយោបាយរបស់ក្រសួងការពារជាតិ ដើម្បីឆ្ពោះទៅរកប្រព័ន្ធយោធាស្ម័គ្រចិត្ត ដែលខកខានមិនបានជ្រើសរើសចាប់តាំងពីឆ្នាំ ២០២១ មក ។

ចំណែកសម្រាប់ឆ្នាំ ២០២៣ ក្រសួងការពារជាតិថៃ នឹងពង្រីកការជ្រើសរើសកងទ័ពតាមអ៊ីនធឺណិតនៅតាមទីភ្នាក់ងាររដ្ឋាភិបាលចំនួន ៣ រួមមាន អគ្គបញ្ជាការកងទ័ពថៃ កងទ័ពអាកាស និងកងទ័ពជើងគោក ដើម្បីផ្តល់ជម្រើសឲ្យកាន់តែច្រើនបន្ថែមទៀតសម្រាប់ការដាក់ពាក្យ ។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២ កងទ័ពជើងគោកថៃបានជ្រើសរើសទាហានចំនួន ២៨,៦៤២ នាក់ដែលជាការកើនឡើងបើធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Bangkok Biz News
ចុចអាន ៖ អ្នកជំនាញ ថៃ ព្រមានថា ទីក្រុងបាងកក ប្រឈមគ្រោះទឹកជំនន់ដ៏ធំដូចកាល ១០ ឆ្នាំមុន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


