Connect with us

សេដ្ឋកិច្ច

ហេតុផលតែមួយគត់ ដែលនឹងធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើង ចាប់ពីខែក្រោយទៅ (មានវីដេអូ)

បានផុស

នៅ

អង្គការ OPEC និងបណ្តាប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីផងដែរ កាលពីថ្ងៃចន្ទទី០៤ខែកញ្ញា បានយល់ព្រមកាត់បន្ថយការផ្គត់ផ្គង់របស់ពួកគេដល់សេដ្ឋកិច្ចពិភពលោក ចំនួន ១០០ ០០០បារ៉ែលក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយ នឹងចាប់ផ្តើមអនុវត្តពីខែតុលាទៅ ដែលនេះជាហេតុផលតែមួយគត់ដែលនឹងធ្វើឲ្យតម្លៃប្រេងមានការហក់ឡើង។

ក្រុមហ៊ុនផលិតប្រេង ជាពិសេសអារ៉ាប៊ីសាអូឌីត មិនបានអើពើនឹងការអំពាវនាវពីប្រធានាធិបតីអាមេរិកលោក Joe Biden ឲ្យបូមប្រេងបន្ថែម ដើម្បីបញ្ចុះតម្លៃប្រេងសាំងដែលឡើងថ្លៃនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីការធ្លាក់ចុះនៃតម្រូវការប្រេង ដែលមួយផ្នែក ដោយសារតែការរឹតបន្តឹងទាក់ទងនឹងកូវីដ បានធ្វើឲ្យតម្លៃធ្លាក់ចុះពីជាង១២០ ដុល្លារក្នុងមួយបារ៉ែលកាលពីខែមិថុនា ទៅក្រោម១០០ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលជាមួយគ្នានោះ គំនិតផ្តួចផ្តើមចុងក្រោយបង្អស់របស់ក្រុមប្រទេស G7 ដើម្បីកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ី ក៏បានបន្ថែមជាក្តីព្រួយបារម្ភផងដែរ។

សន្ទស្សន៍តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានកើនឡើង ៣,៩% ដល់ ៩៦.៦៣ដុល្លារក្នុងមួយបារ៉ែល ខណៈម៉ាក West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង ៣.៦% ដល់៩០ដុល្លារក្នុងមួយបារ៉ែល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម