សេដ្ឋកិច្ច
ទឹកប្រាក់ជាង ២៤២លានដុល្លារ បានពីការនាំចេញអង្កររយៈពេល ៨ខែឆ្នាំនេះ
កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៣៨៩ ០០០តោន កើនឡើង ១៣.២៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដោយទទួលបានទឹកប្រាក់ចំនួន ២៤២.៨០ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល ៨ឆ្នាំនេះ។

នៅក្នុងរយៈពេល៨ខែនេះ ការនាំអង្ករចេញទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៧៨ ១៤២ តោន ស្មើនឹង ៤៦% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួនជាង ៩៤.៥៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកការនាំចេញទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរុបចំនួន ២៦ប្រទេស មានចំនួន ១៤១ ៤៨៣ តោនគិតជាទឹកប្រាក់សរុបចំនួន ៩៨.៧៤ លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន ៤ ប្រទេស នាំចេញបានបរិមាណ ៣៤ ៦៣៣ តោន គិតជាទឹកប្រាក់មានចំនួន ២៣.៥៧ លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក ការនាំចេញអង្ករទៅ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិចចំនួន ៩ ប្រទេស មានចំនួន ១៣ ៤៩២ តោន ឬស្មើនឹង ៩% គិតជាទឹកប្រាក់ចំនួនជាង ១២.១២ លានដុល្លារសហរដ្ឋអាមេរិក, បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ាចំនួន ៤ ប្រទេស បានចំនួន ៦ ២០៨ តោន គិតជាទឹកប្រាក់មានចំនួន ៥.៤៥ លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាគោលដៅចំនួន ៣៤ ផ្សេងទៀតបាននាំចេញចំនួន ១៥ ០៧២ តោន ឬស្មើនឹង ៤% ដែលគិតជាទឹកប្រាក់សរុបមានចំនួនជាង ៨.២៧ លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងចំណោមប្រទេសទាំង ៥៤ ដែលកម្ពុជាបាននាំអង្ករចេញទៅ ប្រទេសចិនគឺឈរលំដាប់លេខ១ ស្មើនឹង៤៤% ប្រទេសបារាំងលេខ២ ស្មើនឹង១៥% ប្រទេសម៉ាឡេស៊ី ស្មើនឹង ៦% ប្រទេសហូឡង់ ស្មើនឹង ៤% និងប្រទេសអ៊ីតាលី ហ្កាប៊ុង ព្រុយណេ ស្មើនឹង ៣% ក្រៅពីនោះគឺ ៤៨ប្រទេសផ្សេងទៀត ។
ប្រភេទអង្ករដែលបាននាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦៥.៨% អង្ករសចំនួន ២៩.៩១% អង្ករសរីរាង្គចំនួនជិត ២% អង្ករចំហ៊ុយ ចំនួនជាង២% និងអង្ករដំណើបចំនួន ០.០១%៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


