Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន ស៊ីភី ខេមបូឌា កំពុងពង្រីកអាជីវកម្មការចិញ្ចឹមសត្វបន្ថែម នៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

​ដោយសារតែ​កំណើន​ប្រជាជន​មានការ​កើនឡើង បណ្តាល​ឲ្យ​មាន​តម្រូវ​ការបរិភោគ​សាច់​នៅលើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ កត្តា​ទាំងនេះ​បាន​ជំរុញ​ឲ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​ក្លាយជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ យ៉ាងណាមិញ ដើម្បី​បំពេញតម្រូវការ​លូតលាស់​ទាំងនេះ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា បាន​ផ្តល់ឱកាស​សម្រាប់​ទទួល​ដៃគូ​សហការ​ដែល​ចាប់​អារ​ម្ម​ណ៍​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន​បន្ថែម ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ខ​ណៈពេល​បច្ចុប្បន្ន​ជ្រូក​កំពុងមាន​តម្រូវការ​ច្រើន​ និង​មានតម្លៃ​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវកម្ម​ការចិញ្ចឹម​ជ្រូក​(Swine Business )​ជា​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់​CPF​ដែល​បាន​ដំណើរការ និង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​ ១៩៩៩ មក​ម្ល៉េះ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ នៅក្នុង​ប្រទេស​កម្ពុជា​។

​លោកអ្នក​បានដឹង និង​ស្គា​ល់ហើយ​ថា ​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវ​កម្មក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិតក្រោម​ចក្ខុវិស័យ “​ផ្ទះបាយ​ពិភពលោក​” ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ ​(Feed) ការចិញ្ចឹម​សត្វ (Farm ) ចំណីអាហារ ​(Food ) និងការ​ចែកចាយ​ផលិតផល​ទាំង​ការបោះ​ដុំ​ និង​លក់រាយ (Retail)​ ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​ដោយ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន ក្រុមហ៊ុន​ស៊ី​.​ភី​ខេ​ម​បូ​ឌា​ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៦ ។

Mr. Damnoen Langrabum (Vice President) ប្រធាន​ក្រុមប្រឹក្សាភិបាល​រង នៃ​អាជីវកម្ម​ការចិញ្ចឹម​ជ្រូក (Swine Business) របស់​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ជ្រូក (Swine Business) នៅ​កម្ពុជា ជាមួយនឹង​ការ​ផ្តល់ឱកាស​ដៃគូ​សហការ​បន្ថែម ​ក្នុង​ការសហការ​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន​។​

CP Cambodia’s Damnoen Langrabum

​ដោយសារ​តម្រូវការ​នៃ​ការប្រើប្រាស់​ចំណីអាហារ​មានការ​កើនឡើង អាជីវកម្ម​កសិកម្ម ជាពិសេស​អាជីវកម្ម​ជ្រូក​ត្រូវតែមាន​ការអភិវឌ្ឍន៍​ទៅតាម​និន្នាការ​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​មាន​(1) ការបង្កើន​ការ​បង្កាត់​ពូជ​ឲ្យ​ល្អប្រសើរ (2) ការគ្រប់គ្រង​ចំណី​និង​ទឹក (3) ការគ្រប់គ្រង​កសិដ្ឋាន និង​និរន្តរភាព​។

​ការបង្កើន​ការ​បង្កាត់​ពូជ (Improve Breed)

​ការជ្រើសរើស​ពូជ​សត្វ​យកមក​ចិញ្ចឹម​មាន​សារៈសំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន CP មាន​ក្រុមការងារ​ដែលជា​បុគ្គលិក​ផ្នែក​ពេទ្យសត្វ​ប្រឹក្សា​ជាច្រើន​ទាក់ទង​នឹង​ការជ្រើសរើស​ពូជ ដើម្បីឲ្យ​ជ្រូក​មាន​សុខភាព​ល្អ លូតលាស់​លឿន ផ្តល់​ទិន្នផល​ខ្ពស់ធន់​នឹង​ជំងឺ និង​មានគុណ​ភាពល្អ ។​

ការគ្រប់គ្រង​ចំណី និង​ទឹក (Feed and water management)

​ការជ្រើសរើស​ចំណី​ដល់​ត្រឹមត្រូវ​សម្រាប់​ការចិញ្ចឹម​សត្វ​ជា​គន្លឹះ​មួយ​ដ៏​ជោគជ័យ កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់ ចំណី​ត្រូវតែមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ការផ្តល់​ចំណី​តាម​កម្មវិធី​នឹង​តាម​អាយុកាល​នីមួយៗ​នៃ​សត្វ​។​

ការគ្រប់គ្រង​កសិដ្ឋាន និង​និរន្តរភាព (Farm Management and sustainability

​ការគ្រប់គ្រង​ល្អ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព ថែមទាំង​កាត់បន្ថយ​ការបាត់បង់​ទិន្នផល​ផងដែរ ដើម្បី​ទទួលបាន​ភាពជោគជ័យ​ ក្នុងការ​គ្រប់គ្រង​ដ៏​ល្អ​ គឺ​ត្រូវមាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ ការគ្រប់គ្រង​ជីវ​សុវត្ថិភាព កម្មវិធី​តាមដាន​សុខភាព​របស់​សត្វ និង​ការគ្រប់គ្រង​បរិស្ថាន​។ លើសពីនេះ កសិករ​ចាំបាច់​ត្រូវតែ​ប្រឹក្សា​ជាមួយ​ពេទ្យសត្វ​បន្ថែម​អំពី​បច្ចេកទេស​។

​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន បាន​ចុះទៅ​សម្ភាសន៍​អតិថិជន​ដែលជា​ដៃគូ​សហការ​របស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​និង​ជ្រូក​ពូជ​នៅ ខេត្តតាកែវ “ ដោយ​អតិថិជន​ដែលជា​ដៃគូរ​សហការ បាន​និយាយថា​ពួកគាត់​មាន​ទំនុកចិត្ត​លើ ក្រុមហ៊ុន ស៊ី​ភី ព្រោះ​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំឡេង ​និង​បទពិសោធន៍​ខ្ពស់​លើ​វិស័យ​ចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​កម្ពុជា លើសពីនេះទៅទៀត​ក្រុមហ៊ុន​ថែមទាំង​មាន​ពេទ្យសត្វ​ក្នុងការ​ប្រឹក្សា​អំពី​ជំនាញ​និង​បច្ចេកទេស​ចិញ្ចឹម​ ដែល​ជួយ​ឲ្យ​ទទួលបាន​ទិន្នផល​កាន់តែ​ល្អ​”

​ការសហការ​ចិញ្ចឹមសត្វ​ជាមួយ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា អតិថិជន​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ភ្នាក់ងារ​ដែលជា​បុគ្គលិក និងពេទ្យសត្វ​របស់​ក្រុមហ៊ុន​ចុះទៅ ប្រឹក្សា​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម និង​ការធ្វើ​ទីផ្សារ​ផងដែរ​។ លើសពីនេះទៅទៀត​អតិថិជន នឹង​ទទួលបាន​ការផ្គត់ផ្គង់​នៅ​សេវាកម្ម​ចិញ្ចឹម​ជាច្រើន​បន្ថែមទៀត​រួមមាន ការផ្តល់​ពូជ​សត្វ ចំណី​សត្វ និងថ្នាំសង្កូវ ។

១.​លក្ខខណ្ឌ អតិថិជន​ចង់​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​អាជីវកម្ម​ការចិញ្ចឹម​ជ្រូក (Swine Business)៖

  • អតិថិជន​ត្រូវមាន​ទីតាំង​ក្នុងការ​ធ្វើ​កសិដ្ឋាន​ច្បាស់លាស់ (​មិន​នៅ​ទីប្រជុំជន មាន​ផ្លូវចេញចូល ងាយស្រួល​ដឹកជញ្ជូន​ចំណី​និង​សត្វ មាន​ប្រព័ន្ធ​ទឹក ភ្លើង ។​ល​។​)
  • មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែល​ក្រុមហ៊ុន​ប្រគល់ជូន កម្លាំង​ពលកម្ម​ក្នុងការ​ថែទាំ​
  • សម្ភារៈ​ប្រើប្រាស់​ក្នុងការ​ចិញ្ចឹម​ជ្រូក (​ទិញ​ចាយលុយ​សុទ្ធ​ក៏បាន ជំពាក់​ក្រុមហ៊ុន​ក៏បាន​)
  • ឯកសារ​ភ្ជាប់ (​អត្តសញ្ញាណ​-​ប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​គណនី​ធនាគារ​)
  • បង្កើត​ឈ្មោះ​ក្នុង​ក្រុមហ៊ុន​បាន (CV code)

២. អត្ថប្រយោជន៍​ដែល​ដៃគូ​ទទួលបាន​ពី​ក្រុមហ៊ុន​

  • ក្រុមហ៊ុន​ផ្តល់ជូន​ទៅកាន់​ដៃគូ​សហការ​ដូចជា ផ្តល់​ជា ពូជ ចំណី ថ្នាំ

​វ៉ាក់សាំង

  • ​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ដែលជា​បុគ្គលិក​ផ្នែក​ពេទ្យសត្វ​ជួយ​ឲ្យ​ប្រឹក្សា​ពី​បច្ចេកទេស​ចិញ្ចឹម​
  • ក្រុមហ៊ុន​មាន​អ្នកបច្ចេកទេស​ជួយ​ត្រួតពិនិត្យ​ពេល​កំពង់​សាងសង់​ទ្រុង​
  • ខាង​ក្រុមហ៊ុន​ជា​អ្នករក​ទីផ្សារ​និង​ចាប់​ជ្រូក​មកវិញ​
  • ​ផល​តបស្នង​ដែល​កសិករ​ទទួលបាន​ក្នុងតម្លៃ​សមរម្យ​

​ដូចនេះ សម្រាប់​អតិថិជន​ដែលមាន​ចំណាប់​អារម្មណ៍ ក្នុង​ការសហការ​ចិញ្ចឹម​ជ្រូក ជាមួយ​ក្រុមហ៊ុន អាចទាក់ទង​មកកាន់​ក្រុមហ៊ុន​ស៊ី​ភី​បាន​ដោយ​ព័ត៌មាន​បន្ថែម​សូម​ទាក់ ទង​ទូរស័ព្ទ​លេខ៖ 012 308 417 Email៖ [email protected] ហ្វេ​ស​ប៊ុ​ក CP Cambodia Co.,Ltd ឬ​សូម​អញ្ជើញ​ទៅកាន់​សាខា CPF ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​

CP Cambodia Facebook QR Code

CP Cambodia Website QR Code

CP Cambodia Youtube QR Code

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម