Connect with us

សេដ្ឋកិច្ច

ការរៀបចំឥណទាន​ឡើងវិញ​នឹងត្រូវផ្ដល់ជូនរយៈពេល ៦ ខែ គិតចាប់ពីការណែ​នាំរបស់​ធនាគារជាតិ

បានផុស

នៅ

លោក កាំង តុងងី ប្រធាននាយក​ដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ​ក្នុងដំណាក់កាលនេះ មិនទាន់មានទិន្នន័យអំពីការស្នើសុំរៀប​ចំឥណទាន​នៅឡើយ​ទេ ខណៈដែលអតិថិជនត្រូវបង់សងក្នុងមួយខែម្តង ហើយសមាគម នឹងប្រមូលទិន្នន័យ​ពីសមាជិកនៅពេលក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះឲ្យដឹងថា ជាគោលការណ៍ប្រសិន​បើអតិថិជន​រងផល​ប៉ះពាល់តិចតួចដោយសារទឹកជំនន់ សមាគមសូមលើកទឹកចិត្តដល់គាត់​សូមកុំស្នើរសុំ​ធ្វើការរៀបចំឥណទានឡើងវិញ ឬទុកលទ្ធភាពដល់អតិថិជនដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ។

លោក កាំង តុងងីបញ្ជាក់ថា​ ប្រសិនបើអតិថិជនពិតជារងគ្រោះដោយសារទឹកជំនន់ គាត់អាចជូន​ដំណឹងទៅកាន់មន្ត្រីឥណទាន ឬគ្រឹះស្ថាន នោះខាងគ្រឹះស្ថាននឹងធ្វើការសិក្សាពិនិត្យ និងដាក់​ជូននូវការរៀបចំឥណទានឡើងវិញ។

ប្រសិនអតិថិជនយល់ព្រមគាត់ត្រូវផ្តិតមេដៃ ឬចុះហត្ថ​លេខាយល់ព្រមស្នើសុំ ហើយខាងគ្រឹះស្ថាននឹងចេញតារាងបង់ប្រាក់ថ្មីជូន។

បើតាមលោក កាំង តុងងី ការអនុគ្រោះរៀបចំឥណទានឡើងវិញ នឹងត្រូវរៀបចំជូន​រហូតដល់​រយៈ​ពេល៦ខែ ចាប់ពីថ្ងៃចេញលិខិតណែនាំរបស់ធនាគារជាតិនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម