សេដ្ឋកិច្ច
សម្តេចតេជោ ៖ អាសិបមានសក្ដានុពលខ្ពស់ក្នុងការជំរុញដោះស្រាយបញ្ហាប្រឈមធំៗ
អាសិប( RCEP) គឺជាយន្តការមួយយ៉ាងសំខាន់ និងជាយុទ្ធសាស្រ្ត ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលកការណ៍ច្បាប់ ការបន្តបើកចំហរសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួម។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងវេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សម្តេចតេជោ បានបន្ថែមថា អាសិបមានសក្ដានុពលខ្ពស់ ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ ដូចជា ការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលរូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូនីយកម្ម។ លើសពីនេះទៀត អាសិបក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែករក្សាបាននូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ។
សម្តេចមានប្រសាសន៍ទៀតថា ជិតបីឆ្នាំមកនេះ វិបត្តិកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ដែលកំពូងតែលូតលាស់យ៉ាងរហ័ស ជាពិសេសតំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក។
ការសិក្សាររបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញថា ការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ប៊ីលានដុល្លារ ធ្វើឱ្យប្រាក់ចំណូលពិត កើនឡើងរហូតដល់ ២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ការរស់នៅរបស់ប្រជន ២៧លាននាក់បន្ថែមទៀត ឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិតមធ្យមសម្រាប់តំបន់អាសិបនៅឆ្នាំ ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថា នឹងបង្កើនប្រាក់ចំណូលសកលរហូតដល់ ២៦៣ប៊ីលានដុល្លារ។
ទន្ទឹមនឹងការសម្រេចបានសមិទ្ធផលជាច្រើននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិចអាស៊ាន និងអាស៊ីបូព៌ាក្នុងការបន្តសិក្សាស្រាវជ្រាវលើកិច្ចព្រមព្រៀងអាសិប ជាពិសេសសម្រេចបាននូវការចងក្រងសៀវភៅទី២ ស្តីពីថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្របខណ្ឌសម្រាប់ធ្វើសមាហរណកម្មតំបន់។

សម្តេចសង្កត់ធ្ងន់ថា សៀវភៅនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង នៅក្នុងស្រទាប់សាធារណជន និងវិស័យឯកជនឱ្យបានកាន់តែស៊ីជម្រៅ អំពីកាលានុវត្តភាពនៃកិច្ចព្រមព្រៀងអាសិប ដែលនឹងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងលទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


