សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូ RCEP សម្រេចជាង ២៤ ពាន់លានដុល្លារ កើនឡើងជិត ២៤%
ការដោះដូរទំនិញរបស់កម្ពុជាជាមួយសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ ២៤,៤៣ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ កើនឡើងជិត ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ កម្ពុជាបាននាំចេញទំនិញចេញទៅប្រទេស RCEP មានតម្លៃ ៥,៦៣ ពាន់លានដុល្លារ កើនឡើង ១១,៨៧% ចំណែកឯការនាំចូលពីប្រទេសជាសមាជិក RCEP មានទឹកប្រាក់ប្រមាណ ១៨,៨ ពាន់លានដុល្លារ កើនឡើង ២៨,១៣%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាជាមួយសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) បន្តមានភាពល្អប្រ សើរពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា យន្តការក្នុងការជំរុញការនាំចេញទំនិញកម្ពុជារួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។

កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឈានមុខគេទូទាំងពិភពលោក ដែលរួមមានប្រទេសចំនួន ១៥។
ក្នុងនោះរួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗ ចំនួន៥ទៀតគឺអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការដោះដូរទំនិញរបស់ប្រទេសកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ ៤០,២៣ ពាន់លានដុល្លារ កើនឡើង ១៦,២៦% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


