សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង៖ សេដ្ឋកិច្ចឌីជីថលអាស៊ានដើរលឿនជាងគេបង្អស់ក្នុងពិភពលោក
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ក្នុងទសវត្សរ៍កន្លងមកនេះ ឌីជីថលភាវូបនីយកម្ម បានផ្លាស់ប្តូរជីវភាពយើងគួរឱ្យកត់សម្គាល់។ វិបត្តិជំងឺរាតត្បាតសាកល បានពន្លឿនល្បឿនឌីជីថល ដែលជួយដល់គុណភាពនៃជីវិត និងបង្កើនបរិយាប័ន្ន។ សេដ្ឋកិច្ចឌីជីថលអាស៊ាន ដើរលឿនជាងគេបង្អស់ក្នុងពិភពលោក។ អ្នកឧកញ៉ា គិត ម៉េង ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា អស់រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចចម្រុះ បានខិតខំជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចអាស៊ាន។ អ្នកឧកញ៉ា បន្ថែមដូច្នេះថា« មូលបទនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ គឺអនុលោមទៅតាមមូលបទរដ្ឋាភិបាល ៖ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានគូសបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្រ្តនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ ២០២២។ ដោយសារតែសេដ្ឋកិច្ចកំពុងតែជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលយើងត្រូវសហការគ្នា មិនត្រឹមតែរួមគ្នាដោះស្រាយបញ្ហាប្រឈមប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគត ដែលមានលក្ខណៈឌីជីថល និងមិនប៉ះពាល់ដល់អាកាសធាតុ។

បើតាមអ្នកឧកញ៉ា គិត ម៉េង តាមរយៈកិច្ចប្រជុំនេះ នឹងមានកិច្ចពិភាក្សាចំនួន៤ ដែលចូលរួមដោយអ្នកជំនាញមកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ដែលនឹងពិភាក្សាអំពី៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(អាសិប) និងការវិយោគនៅអាស៊ាន, ការត្រៀមសម្រាប់ឌីជីថលអាស៊ាន, និងអាស៊ានបៃតងជាងមុន និងប្រកបដោយចីរភាព៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


