ព័ត៌មានអន្ដរជាតិ
ទីផ្សារស្មាតហ្វូននឹងងើបឡើងវិញបន្តិចក្នុងឆ្នាំ២០២១នេះប៉ុន្តែ Huawei បែរជាខុសគេ
ក្រុមហ៊ុន TrendForce បានព្យាករណ៍ថា បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏គួរឲ្យធុញទ្រាន់ ទីផ្សារស្មាតហ្វូនជាសកលនឹងចាប់ផ្តើមងើបឡើងវិញយឺតៗនៅឆ្នាំ២០២១នេះ។ ប៉ុន្តែក្រុមហ៊ុន Huawei នឹងមិនទទួលបានអត្ថប្រយោជន៍ទេហើយ វានឹងខ្ទាតចេញពីបញ្ជីក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗទាំង៦នៅលើពិភពលោកដោយសារតែបរិមាណផលិតកម្ម។

កាលពីឆ្នាំ២០២០ ផលិតកម្មស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ១១ភាគរយពោលគឺផលិតបានត្រឹម១.២៥ពាន់លានគ្រឿង។ ក្នុងឆ្នាំនេះ TrendForce រំពឹងថា វានឹងកើនឡើង៩ភាគរយ (១.៣៦លានគ្រឿង) នៅពេលមនុស្សជំនួសឧបករណ៍ចាស់ៗហើយតម្រូវការកើនឡើងនៅក្នុងទីផ្សារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការស្ទុះងើបឡើងវិញបន្តិចបន្តួចគឺត្រូវផ្អែកទៅលើរបៀបដែលជំងឺរាតត្បាតបន្តប៉ះពាល់ដល់សេដ្ឋកិច្ចនិងកង្វះខាតបន្ទះឈីបពិភពលោកដែលបច្ចុប្បន្នបណ្តាលឲ្យផលិតកម្មត្រូវពន្យាពេលជាពិសេសស្ទើរតែក្នុងឧស្សាហកម្មអេឡិចត្រូនិចទាំងមូល។
កាលពីឆ្នាំ២០២០ ម៉ាកស្មាតហ្វូនលំដាប់កំពូលទាំង៦មានដូចជា Samsung, Apple, Huawei, Xiaomi, OPPO និង Vivo។ ប៉ុន្តែនៅឆ្នាំនេះ TrendForce រំពឹងថា Huawei នឹងធ្លាក់ចេញពីចំណាត់ថ្នាក់នោះដោយបញ្ជីឈ្មោះកំពូលទាំង៦រួមមាន Samsung, Apple, Xiaomi, OPPO, Vivo និង Transsion។

ក្រុមហ៊ុនទាំង៦ត្រូវបានគេរំពឹងថានឹងកាន់កាប់៨០ភាគរយនៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោកក្នុងឆ្នាំ២០២១នេះខណៈដែល Huawei នឹងស្ថិតនៅលំដាប់ទី៧។
មូលហេតុចម្បងនៃការធ្លាក់ចុះរបស់ Huawei គឺបណ្តាលមកពីការលក់ភាគហ៊ុននៃយីហោស្មាតហ្វូនលំដាប់ថវិការបស់ខ្លួនគឺ Honor។ ក្រុមហ៊ុន Huawei បានបញ្ជាក់កាលពីខែវិច្ឆិកាថា ខ្លួនកំពុងលក់ Honor ទៅឲ្យសម្ព័ន្ធក្រុមហ៊ុននានាដើម្បីជួយសង្គ្រោះខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីផលប៉ះពាល់នៃការរឹតត្បិតពាណិជ្ជកម្មពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចអាន៖ ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក !
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


