ទិន្នផល​ផលិត​អំបិល​ប្រចាំ​ឆ្នាំ​២០២០ ​កើន​ឡើង​និងមិនមានការនាំចូល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទិន្នផល​ផលិត​អំបិល​ប្រចាំ​ឆ្នាំ​២០២០ ​កើន​ឡើង​និងមិនមានការនាំចូល​

Published

on

ថ្វីត្បិត​ការផលិតអំបិលតាម​សហគមន៍​និមួយៗ​ធ្វើ​មិន​បានគ្រប់ផ្ទៃដី នៃផែនការក៏ពិតមែន ប៉ុន្តែ​ទិន្នផល​ដែល​ទទួល​បាន​ប្រចាំ​ឆ្នាំ​មិន​បានថយចុះនោះឡើយ ហើយអំ​បិល​ដែលផលិតបាន​អាចផ្គត់ផ្គង់ដល់​ពលរដ្ឋ​នៅទូទាំងប្រទេស​គ្រប់គ្រាន់​។ នេះបើតាមការលើកឡើងរបស់ លោក សុខ គឹមជឿន ប្រធានមន្ទីរ​ឧស្សាហ​កម្ម និងសិប្បកម្មខេត្តកំពត ។

លោក សុខ គឹមជឿន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១​នេះថា ផ្ទៃដីសម្រាប់ផលិត​អំបិល​មានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០ ​ផលិតបានត្រឹម ២,៨​៥​៧.​២៣ ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣ តោន និងបានចែកចាយជាបន្តបន្ទាប់ ហើយ​បានស្តុកទុក​​ក្នុងឃ្លាំង ចំនួន ១២,៦០១.៥៧៣ តោន​។

លោកប្រធានបានឲ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើ ត្រូវបានបែងចែកជា ៦​មណ្ឌល រួមមាន៖ ទី១-មណ្ឌលបឹងរូង១ ,ទី២-មណ្ឌលបឹងរូង២ ,ទី៣-មណ្ឌលសេះស , ទី៤-មណ្ឌលបឹង​ទូក ,ទី៥-មណ្ឌលត្រើយកោះ ,និង ទី៦-មណ្ឌលកំពង់ត្រាច។

ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានបន្ថែមថា ក្នុងឆ្នាំ២០២០ ​ទោះបី​ការផលិតអំបិល​មិន​បានគ្រប់ទំហំផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ២០១៩ ហើយការផលិត​អំបិលនេះ គឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស ដោយពុំមានការខ្វះខាត ថែមទាំងបានស្តុក​ទុក​ក្នុងឃ្លាំងដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីបរទេសមកស្តុកទុក​ឡើយ៕
 
អត្ថបទ ៖ សេង ណារិទ្ធ


 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services