សេដ្ឋកិច្ច
ឆ្នាំនេះ កម្ពុជាមានគម្រោងសំណង់ជាង ៣ពាន់គម្រោង ក្នុងទុនវិនិយោគជាង ២ពាន់លានដុល្លារ
ក្នុងឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា មានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគប្រមាណជាង ២,៦៣៤លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ ២០២២នេះ។

របាយការណ៍ បានបង្ហាញថា ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ថយចុះចំនួន ៩៨គម្រោង ដែលមានចំនួន ៣,៩២៥គម្រោង និងមានផ្ទៃក្រឡាសំណង់ចំនួន ១២លាន ៦សែនម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគប្រមាណជាង ៥,២១០លានដុល្លារអាមេរិក ដែលមានការថយចុះ ៤៩.៤២%។
ជាមួយគ្នានេះ របាយការណ៍ក្រសួងរៀបចំដែនដី បានឲ្យដឹងដែរថា គម្រោងអគារខ្ពស់ៗ គិតចាប់ពី ៥ជាន់ឡើងមានចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ (នៅភ្នំពេញចំនួន ៨៦គម្រោង ស្មើនឹង ៩៣អគារ ខេត្តព្រះសីហនុចំនួន ១៤គម្រោង ស្មើនឹង ១៦អគារ និងខេត្តបន្ទាយមានជ័យចំនួន ១៣គម្រោង ស្មើនឹង ១៥អគារ)។ ក្នុងនោះ អគារពី ៥ជាន់ទៅ ៩ជាន់ មានចំនួន ៩៩អគារ ពី ១០ជាន់ទៅ ១៩ជាន់ មានចំនួន ២៤អគារ ពី ២០ទៅ ២៩ជាន់ មានចំនួន ១៣អគារ និងពី ៣០ជាន់ទៅ ៣៩ជាន់ មានចំនួន ៦អគារ។

សម្រាប់សំណង់លំនៅឋានមានចំនួន ៤,៣២១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ១,៤១២លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន ៣៥គម្រោង ស្មើនឹង ៩,៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន ៦,៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន ៥១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ ២២២លានដុល្លារ។
ដោយឡែកសំណង់សណ្ឋាគារមានចំនួន ២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន ១១៧គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ ១៤៩លានដុល្លារ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


