ព័ត៌មានជាតិ
លោក ស៊ីន ចាន់សេរីវុត្ថា៖ មានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ កំពុងហោះហើរចេញ-ចូលកម្ពុជា
អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ក្រុមហ៊ុន ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា មកពី៧គោលដៅ (destinations)។

លោកបានបន្តថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែយ៉ាងណាមិញមិនទាន់ប្រាកដប្រជានោះទេ ដោយសារពួកគេមិនទាន់ស្នើសុំការអនុញ្ញាតិចុះចតជាក់លាក់នៅឡើយ។ កម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយទទួលធុរជន និងភ្ញៀវទេសចរចិនពេលមកដល់កម្ពុជា។ នេះជាការបន្ថែមរបស់លោក ស៊ីន ចាន់សេរីវុត្ថា។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ជាមួយនឹងការលប់ចោលនូវគោលនយោបាយសូន្យកូវីដ (គ្មានការកំណត់កូតាទៀតឡើយ) អាកាសចរស៊ីវិល រំពឹងទុកថា ជើងហោះហើររវាងចិន និងកម្ពុជា នឹងមានការកើនឡើងជាលំដាប់ បន្ទាប់ពីចូលឆ្នាំចិនរួចហើយ។

គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ដោយនៅឆ្នាំ២០១៩ មានមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៤ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាលក្ខណៈ Charter)។
ដោយឡែកគិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២ សម្រាប់រយៈ១២ខែ (មករា-ធ្នូ) កម្ពុជា ទទួលបានអ្នកដំណើរ ចំនួនជាង ២ លាននាក់ (២,៣៨២,០០០), មានការកើនឡើងជិត ៩០០ % បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០១៩ គឺ អ្នកដំណើរ មានចំនួនប្រមាណតែ២៥% ប៉ុណ្ណោះ នៃឆ្នាំ២០១៩
ចំនួនជើងហោះហើរមានចំនួនជិត ៣ សែនជើង (២៨,៩០០) មានការកើនឡើងជាង២៦០% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នានៅ ឆ្នាំ២០១៩ គឺ ចំនួនជើងហោះហើរ មានចំនួនប្រមាណតែ២៨% ប៉ុណ្ណោះនៃឆ្នាំ២០១៩។
លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា ផ្លូវហោះហើរដែលនាំមុខគេ គឺផ្លូវហោះហើរ រវាង ភ្នំពេញ-បាងកក-ភ្នំពេញ ភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ ភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ និងភ្នំពេញ-សៃហ្គន-ហានណូយ -ភ្នំពេញ បើធៀបទៅនឹងឆ្នាំ២០១៩។
ដោយឡែក នៅក្នុងឆ្នាំ២០២៣ នេះ អាកាសចរស៊ីវិល រំពឹងថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតជាង ៤ លាននាក់ (៤,៦០០,០០០) និងចំនួនជើងហោះហើរ នឹងមានកើនឡើងរហូតដល់ជិត ៣ សែនជើង (២៨,៩០០)៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


