សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានពីវិស័យរ៉ែមាសប្រមាណ ១៥លានដុល្លារ ក្នុងឆ្នាំ ២០២២
កម្ពុជា រកចំណូលពីវិស័យរ៉ែមាស តាមរយៈសួយសារអាករ និងពន្ធដារ បានប្រមាណ ១៥លានដុល្លារ នៅក្នុងឆ្នាំ ២០២២។ នេះបើតាមការបង្ហាញរបស់មន្រ្តីពាក់ព័ន្ធនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៥ មករា។

មន្រ្តីមួយរូប តំណាងអគ្គនាយកដ្ឋានរ៉ែ និងថាមពល ឆ្លើយសំណួរអ្នកសារព័ត៌មានតាមការចង្អុលបង្ហាញរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅក្នុងឆ្នាំ ២០២២ កម្ពុជា ទទួលបានការធ្វើអាជីវកម្មពីរ៉ែមាសប្រមាណ ៥,៣០០ គីឡូក្រាម(៥,៣តោន) ដោយទទួលបានថវិកាចូលរដ្ឋជាសួយសារអាករជាង ៨លានដុល្លារ។ ជាមួយគ្នានេះ តំណាងមន្រ្តីមកពីអគ្គនាយកដ្ឋានពន្ធដារ ក៏បានលើកឡើងដែរថា ពន្ធដារ ប្រមូលចំណូលពីវិស័យរ៉ែមាសនេះ បានចំនួន ៦.៥លានដុល្លារផងដែរ។

លោក វង្សី វិស្សុត បានសរុបថវិកាដែលរកបានពីវិស័យរ៉ែមាសរបស់ស្ថាប័នទាំងពីរ ចំនួន ១៥លានដុល្លារ សម្រាប់ឆ្នាំ ២០២២។

មន្រ្តីអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ ដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម នៅខេត្តចំនួន ៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងខេត្តព្រះវិហារ។ ប៉ុន្តែក្រុមហ៊ុនដែលធ្វើអាជីវកម្មដើរដោយរលូន និងទទួលបានផលិតផលច្រើនជាងគេនោះគឺក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់អូស្ត្រាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី។ ដោយឡែកក្រុមហ៊ុនដទៃទៀត ដែលកំពុងធ្វើអាជីវកម្មដែរ តែទទួលបានសមិទ្ធផលតិចតួចប៉ុណ្ណោះ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


