សេដ្ឋកិច្ច
កម្ពុជា លើកទឹកចិត្តវិនិយោគិនកូរ៉េចូលមកវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិនកូរ៉េពិចារណាធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកជាផ្នែកមួយនៃខ្សែច្រវ៉ាក់ផ្ទត់ផ្គង់នៅតំបន់។

ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental COEX Seoul ទីក្រុងសេអ៊ូល លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញ និងលើកទឹកចិត្តជាពិសេសវិនិយោគិនកូរ៉េក្នុងវិស័យយានយន្តនិងអេឡិចត្រូនិចពិចារណាធ្វើការវិនិយោគនៅកម្ពុជាជាផ្នែកមួយនៃខ្សែរច្រវាក់ផ្គត់ផ្គង់តំបន់ដោយសារវិនិយោគិនកូរ៉េមានឧត្ដមភាពក្នុងវិស័យនេះហើយរាជរដ្ឋាភិបាលទើបបានអនុម័តផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជាកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២២ កន្លងទៅ។

លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់កូរ៉េនៅកម្ពុជានាពេលកន្លងមក មិនត្រឹមតែបាននាំមកនូវទុនវិនិយោគនិងបច្ចេកវិទ្យាទំនើបនោះទេថែមទាំងបាននាំមកនូវស្មារតីមោះមុតជម្នះគ្រប់ឧបសគ្គផងដែរ។
លោករដ្ឋមន្ត្រីប្រតិភូបានជម្រាបជូនវិនិយោគិនកូរ៉េអំពីបរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា និងបានអំពាវនាវឱ្យវិនិយោគិនកូរ៉េធ្វើការបណ្ដាក់ទុននៅកម្ពុជាដោយចាប់យកនូវឧត្ដមភាពដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២២និងការលើកទឹកចិត្តវិនិយោគក្រោមក្របខ័ណ្ឌនៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលបានចូលជាធរមាននៅទី១៥ខែតុលាឆ្នាំ២០២១។

ជាការកត់សម្គាល់កាលពីចុងឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េតភ្ជាប់រាជធានីភ្នំពេញ និងក្រុងអរិយក្សត្រក្នុងទឹកប្រាក់ប្រមាណ២៤៦លានដុល្លារអាមេរិក ដែលនឹងជួយពង្រឹងផ្នែកដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។
លោកសុខ ចិន្តាសោភាធ្លាប់បានលើកឡើងថា វិស័យធំៗចំនួនពីរ គឺវិស័យយានយន្ត និងអេឡិចត្រូនិក នឹងអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២២ ពាន់កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


