សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌា កើនឡើងជិត៣០០លានដុល្លារ
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើងដល់ជិត ៣០០លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ ក្នុងនោះ ការនាំចូលផលលិតផលពីឥណ្ឌាមកកម្ពុជា មានរហូតដល់ទៅជាង១៩០លានដុល្លារអាមេរិក។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីសម្ពោធជាផ្លូវការមជ្ឍមណ្ឌលព័ត៌មានវិទ្យានៅក្នុងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ កាលពីល្ងាចថ្ងៃទី២១កម្ភៈឆ្នាំ២០២៣ លោកស្រី បណ្ឌិត ដេវីយ៉ានីខូប្រាហ្គាដ(DevyaniKhobragade) ឯកអគ្គអគ្គរដ្ឋទួតឥណ្ឌាប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌា នៅឆ្នាំ២០២២ មានតម្លៃចំនួន២៨៩លានដុល្លារអាមេរិក មានការកើនឡើងបើធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃចំនួន ២៤០លានដុល្លារអាមេរិកប៉ុណ្ណោះ។

លោកស្រីបានបន្តថា កម្ពុជា បាននាំចូលទំនិញពីឥណ្ឌានូវផលិតផលនានា ដូចជា ថ្នាំពេទ្យ, សាច់ក្របី, ម៉ូតូកង់បី, អំបោះ, ក្រណាត់, ស្បែក, អាហារប្រេង, ក្រណាត់កប្បាស, គីមីកសិកម្ម, អាគុយ មានតម្លៃចំនួន១៩៣លានដុល្លារអាមេរិក។ ចំណែកកម្ពុជា នាំចេញទៅឥណ្ឌាវិញមានដូចជា ប្រេងបន្លែ សរសៃអំបោះ កប្បាស គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិច ស្បែកជើងកៅស៊ូ/ផ្ទាំងក្រណាត់ ស្បែកជើងស្បែក គ្រឿងម៉ាស៊ីនមានតម្លៃចំនួន ៩៦លានដុល្លារអាមេរិក។
លោកស្រីឯកអគ្គរដ្ឋទួតឥណ្ឌាសង្ឃឹមថា ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឥណ្ឌាចំនួន៥០កំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើវិស័យអចលនទ្រព្យ ឱសថ ព័ត៌មានវិទ្យា ម៉ូតូកង់បីឥណ្ឌា និងការជីករករ៉ែមាស ជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


