សេដ្ឋកិច្ច
ថៃបើកឱកាសឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការកម្ពុជា ចូលរួមពិព័រណ៍បង្កើនទំនាក់ទំនងជាមួយដៃគូអន្តរជាតិ
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសថៃឡង់ដ៍ នឹងរៀបចំ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃបាងកក លើកទី ៦៨ ឆ្នាំ២០២៣ (The 68th Bangkok Gems & Jewelry Fair 2023) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។ ពិព័រណ៍ពាណិជ្ជកម្ម នេះផ្តោតសំខាន់លើឧស្សាហកម្មគ្រឿងអលង្ការ ត្បូងមានតម្លៃ និងសម្ភារៈតុបតែងរាងកាយ។

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានផ្តល់ស្តង់មួយចំនួនជូន ក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា នាំយកផលិតផលទៅចូលរួមដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃនៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ អាចទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មតាមរយៈអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់