សេដ្ឋកិច្ច
កសិករប្រមូលផលស្វាយកែវរមៀតដឹកជញ្ជូនទៅលក់ប្រទេសជិតខាងដែលមានតម្លៃខ្ពស់ជាងឆ្នាំមុន
កសិករនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង កំពុងមមាញឹកក្នុងការប្រមូលផលស្វាយកែវរមៀត ដឹកជញ្ជូនទៅលក់នៅប្រទេសជិតខាងមានដូចជាប្រទេសឡាវ ប្រទេសវៀតណាមដែលមានតម្លៃខ្ពស់ជាងឆ្នាំមុន។

លោកស្រី សោភា ជាអ្នកប្រមូលទិញស្វាយកែវរមៀតបានបញ្ជាក់ថា ស្វាយកែវមៀតត្រូវបានគាត់ប្រមូលទិញដល់ចម្ការជាច្រើនកន្លែង និងធ្វើការដឹកជញ្ជូនទៅលក់នៅព្រំដែនប្រទេសវៀតណាម និងប្រទេសឡាវ ការប្រមូលទិញទៅលក់នៅប្រទេសជិតខាងបើសិនហាងឆេងខាងណាបានថ្លៃខ្ពស់ជាងលោកស្រី និងធ្វើការដឹកជញ្ជូនទៅលក់នៅកន្លែងនោះ។
លោកស្រីបានបញ្ជាក់បន្ថែមថា ស្វាយកែវរមៀតឆ្នាំនេះ មានតម្លៃថ្លៃខ្ពស់គួរសមក្នុងមួយគឺឡូក្រាមលក់បានរហូតទៅដល់ ៩០០ទៅ ១០០០ រៀល ឯណោះ។ បើប្រៀបធៀបទៅ និងឆ្នាំមុនស្វាយកែវរមៀត ក្នុងមួយគីឡូក្រាមលក់បានត្រឹមតែ ៣០០ ទៅ ៣៥០រៀលប៉ុណ្ណោះ ស្ទើរតែគ្មានអ្នកទិញទៀតផង។

លោកស្រីបន្តថា ការប្រមូលទិញស្វាយកែវរមៀតដល់ចំការអ្នកភូមិលើកនេះ ស្វាយមានពីរប្រភេទលេខ១ និងលេខ២មានតូចធំ ជាប្រភេទស្វាយដែលពេញចំណាស់ល្អស្អាតនោះ មួយគីឡូទិញចូលតម្លៃ ១០០០ រៀល គឺគិតត្រឹមពាក់កណ្តាលខែមិនារហូតមកចុងខែនេះ។ ហើយខែខាងមុខ ប្រហែលជាអាចឡើងថ្លៃទៀត ឬមួយយ៉ាងណានោះទេ។
អ្នកស្រីបានបន្ថែមទៀតថា តម្លៃស្វាយកែវរមៀត ថ្វីត្បិតតែហាងឆេងនៅមិនទាន់ឡើងខ្ពស់ខ្លាំងក៏ពិតមែន តែមានទីផ្សារទទួលទិញទូលំទូលាយជាងឆ្នាំមុនៗ។
លោកស្រីថា ឆ្នាំនេះមានអ្នកប្រមូលទិញច្រើន ខ្លះដឹកជញ្ជូនតាមរថយន្តតូចធំយកទៅលក់នៅប្រទេសឡាវ និងខ្លះទៀតដឹកទៅប្រទេសវៀតណាម បានតាមចិត្តព្រោះថា ការដឹកជញ្ជូនតាមផ្លូវពុំមានអ្នករំខាននោះទេ គឺឆ្នាំនេះសប្បាយចិត្តទាំងអ្នកលក់ និងអ្នកទិញដោយសារតែតម្លៃស្វាយកែវរមៀតមានទីផ្សារ។

លោកទុំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ចាក់ថា៖ កសិករនៅភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែងដាំដំណាំឈឺហូបផ្លែ ដូចជាស្វាយកែវល្មៀតនេះជាដើម លោកនិងចាត់ឱ្យមន្ត្រីជំនាញមកបង្ហាញពីបច្ចេកទេសបន្ថែមការថែទាំដាំណាំឈើហូបផ្លែមួយនេះ ដើម្បីឱ្យទទួលបានទិន្នផលកាន់តែល្អប្រសើរជាងនេះទៀត។
លោកបន្តថា៖ នៅក្នុងខេត្តក៏មានអ្នកបញ្ជាទិញច្រើនមួយចំណែកទៀតបាននាំចេញទៅទីផ្សារនានានិងនៅតាមប្រទេសជិតខាង សម្រាប់មន្ទីរកសិកម្មយើងលើកទឹកចិត្ត ទៅដល់ពុកម៉ែបងប្អូនយើង ដើម្បីធ្វើការដាំដុះក៍ដូចជាផលិតទៅដល់ ផលិតផលកសិកកម្មស្វាយកែវរមៀត សូម្បីតែផ្លែឈើផ្សេងៗទៀត យើងនៅតែជំរុញលើកទឹកចិត្ត និងចូលរួមសហការគ្រប់រូបភាពដែលយើងអាចធ្វើទៅបាន។
សូមបញ្ជាក់ថា បច្ចុប្បន្នកសិករដាំដុះ ស្វាយកែវល្មៀតបានផលច្រើន ធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងបាននាំចេញទៅលក់នៅទីផ្សារប្រទេសជិតខាង ក្នុងតម្លៃ ៩០០ រៀលតៅ ១០០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំ២០២៣នេះមានបរិមាណច្រើនជាងរាល់ឆ្នាំ និងមានតម្លៃខ្ពស់ជាងឆ្នាំមុន៕
អត្ថបទ៖ ងិនលីម
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


