សេដ្ឋកិច្ច
ក្រុមហ៊ុនធនាគារធំមួយរបស់ អាមេរិក ចេញការព្រមានពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស
ភាពចលាចលនាពេលថ្មីៗនេះនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ បានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកមានភាពមិនល្អប្រសើរប៉ុន្មានឡើយ ។ តាមរយៈនេះ នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Jamie Dimon បានព្រមានថា អ្នកផ្តល់ប្រាក់កម្ចីកំពុងរឹតបន្តឹងឥណទានយ៉ាងខ្លាំង ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក Dimon បាននិយាយថា ធនាគារកំពុងតែចាប់ផ្តើមកាត់បន្ថយការផ្តល់កម្ចី ហើយភាពច្របូកច្របល់ក្នុងវិស័យនេះ នឹងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះបន្តិចម្តងៗ ។
លោកបន្ថែមថា វិបត្តិនៅអាមេរិក នឹងបន្តមានរយៈពេលយូរ ហើយវិបត្តិនេះធ្វើឲ្យមានការផ្លាស់ប្តូរទីផ្សារ តម្លៃកុងត្រាងើបឡើងវិញយ៉ាងខ្លាំង ទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយហាងឆេងទីផ្សារនៃវិបត្តិសេដ្ឋកិច្ចនឹងកើនឡើង ។

យោងតាមលោក Dimon, វិបត្តិនាពេលថ្មីៗនេះ បានធ្វើឲ្យមានការភ័យស្លន់ស្លោរជាច្រើននៅក្នុងទីផ្សារ ហើយវាក៏នឹងបណ្តាលឲ្យមានការរឹតបន្តឹងមួយចំនួននៃលក្ខខណ្ឌហិរញ្ញវត្ថុផងដែរ ។
សូមបញ្ជាក់ថា នៅដើមខែមីនា ធនាគារអាមេរិក SVB និង Signature Bank បានប្រកាសក្ស័យធនដួលរលំ ខណៈធនាគារ First Republic Bank ដែលស្ទើរតែនឹងបាត់ឈ្មោះទៅដែរនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយធនាគារ Wall Street និង JPMorgan ប្រកាសផ្ដល់ប្រាក់សង្គ្រោះជាង ៣០ ពាន់លានដុល្លារ ។
ដោយឡែក នៅអឺរ៉ុប វិញក៏មានបញ្ហាមិនខុសគ្នាប៉ុន្មានឡើយពីអាមេរិក ដោយក្រុមហ៊ុន Credit Suisse ក៏ជួបប្រទះបញ្ហាហិរញ្ញវត្ថុដូចគ្នានេះផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


