សេដ្ឋកិច្ច
ខណៈរោងចក្រផ្អាកដោយកូវីដ-១៩ ប្តីប្រពន្ធមួយគូ មកចាប់របរចៀននំលក់ ទទួលបានកម្រៃគុណនឹងបី នៃការងារចាស់
អតីតកម្មកររោងចក្រកាត់ដេរពីរនាក់ប្តីប្រពន្ធ បានចាប់យករបរចៀនចេក និងដំឡូងលក់មុខផ្ទះដោយទទួលប្រាក់ចំណេញខ្ពស់ នឹកស្មានមិនដល់។
អតីតពីរនាក់ប្តីប្រពន្ធដែលកំពុងចៀនចេក និងដំឡូងលក់ នៅតាមបណ្ដោយផ្លូវបេតុងតាង៉ូវ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានកំពុងញាប់ដៃញាប់ជើងវេចខ្ចប់នំជូនដល់ភ្ញៀវទាំងទឹកមុខញញឹមស្រស់ ព្រោះប្រាក់កម្រៃដែលបានមកពីលក់ មិនក្រោម២០ម៉ឺនរៀល ដោយផាត់ចេញប្រាក់ដើម។
អតីតកម្មកររោងចក្រទាំងពីរនាក់ប្តីប្រពន្ធ បាននិយាយថា ពីមុនមកពួកគាត់បានបម្រើការជាកម្មករកាត់ដេរមួយកន្លែង នៅតាមបណ្ដោយផ្លូវវេងស្រេង។ លុះដល់កើតជំងឺកូវីដ-១៩ នាដើមឆ្នាំ២០២០នេះ រោងចក្រកាត់ដេរ បានផ្អាកការងារបណ្ដោះអាសន្ន ធ្វើឲ្យពួកគាត់ត្រូវចាប់យករបរលក់ចេកចៀន និងដំឡូងលក់។ បន្ថែមលើនោះ បើគិតពីប្រាក់ចំណេញវិញ គឺក្នុងមួយថ្ងៃ ប្អូនទាំងពីរ អាចរកបានមិនក្រោម២០ម៉ឺនរៀល។
ប្អូនទាំងពីរ បានបញ្ជាក់ថា បើគិតពីប្រាក់កម្រៃលក់ចេកចៀនរាល់ថ្ងៃនេះ គឺខុសគ្នាមេឃ និងដី។ដែលកាលនៅបម្រើការរោងចក្រកាត់ដេរ គឺទាំងពីរនាក់ប្តីប្រពន្ធ បានប្រាក់សរុប៥០០ដុល្លារ។ បើប្រៀបធៀបពីប្រាក់ចំណូលពីការងាររោងចក្រ និងប្រាក់កម្រៃលក់ចេក និងដំឡូងចៀនវិញ គឺខុសគ្នាព្រោះរបរលក់នេះ បានមិនក្រោម ១ ៥០០ ដុល្លារ ឯណោះ។



ទោះជាយ៉ាងណា ក៏ប្អូនទាំងពីរ បានថ្លែងអំណរគុណដល់អតិថិជនដែលបានមកជួយទិញនំរបស់ពួកគាត់ផងដែរ៕
អត្ថបទ ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


