សេដ្ឋកិច្ច
វិបត្តិភូមិសាស្ត្រនយោបាយនឹងទាញទម្លាក់ពាណិជ្ជកម្មសកលឲ្យធ្លាក់ចុះ ៥ ភាគរយនៅឆ្នាំនេះ
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ពាណិជ្ជកម្មសកលនឹងធ្លាក់ចុះប្រហែល ៥ ភាគរយនៅឆ្នាំ ២០២៣ នេះ ដោយសារតែការចំណាយលើប្រាក់កម្ចីខ្ពស់ទើបបន្ថែមទម្ងន់លើសេដ្ឋកិច្ច រួមជាមួយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយជាច្រើនទៀតដែលរឹតបន្តឹងពាណិជ្ជកម្មឆ្លងព្រំដែន ។

បើយោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីអំពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានឲ្យដឹងថា តម្លៃនៃពាណិជ្ជកម្មទំនិញ និងសេវាកម្ម នឹងឡើងដល់ ៣០.៧ ពាន់ពាន់លានដុល្លារ បើធៀបនឹង ៣២.២ ពាន់ពាន់លានដុល្លារ កាលពីឆ្នាំមុន ប៉ុន្តែខាតបង់ ២ ពាន់ពាន់លានដុល្លារ ខណៈពាណិជ្ជកម្មសេវាកម្មនៅឆ្នាំនេះនឹងកើនឡើង ៥០០ ពាន់លានដុល្លារ ឬប្រហែល ៧ ភាគរយ បើធៀបនឹងឆ្នាំមុន ។
ចំពោះតម្លៃទាបសម្រាប់ទំនិញដែលរងផលប៉ះពាល់ដោយអតិផរណាខ្ពស់កាលពីឆ្នាំមុន ក៏ជាហេតុផលសម្រាប់ការធ្លាក់ចុះដូចគ្នា ។ តាមរបាយការណ៍នេះបានឲ្យទៀតថា ទោះបីជាតម្លៃនៃទំនិញជួញដូរបានថយចុះនៅឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែនិន្នាការវិជ្ជមានបន្តិចបន្តួចនៃទំហំពាណិជ្ជកម្មអន្តរជាតិបង្ហាញពីតម្រូវការសកលដែលមានភាពធន់នឹងផលិតផលនាំចូល ។

UNCTAD ក៏បានកត់សម្គាល់ពីរបៀបដែលប្រទេសចុះសម្រុងគ្នាផ្នែកភូមិសាស្ត្រនយោបាយ កំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយគ្នាទៅវិញទៅមក ខណៈដែលប្រទេសដទៃទៀតដែលមិនចុះសម្រុងគ្នា កំពុងធ្វើពាណិជ្ជកម្មទ្វេភាគីតិចជាងមុន ។ មិនតែប៉ុណ្ណោះ ភាពខុសគ្នានេះស្ថិក្នុងចំណោមបញ្ហាជាច្រើនដែលនឹងធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យសម្រាប់ឆ្នាំក្រោយផងដែរ ។
របាយការណ៍នេះបានបន្តថា៖ «ការព្យាករសម្រាប់ពាណិជ្ជកម្មពិភពលោកនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ហើយជាទូទៅមានទុទិដ្ឋិនិយម»។ របាយការណ៍នេះបានបន្ថែមថា៖ «ខណៈពេលដែលសូចនាករសេដ្ឋកិច្ចមួយចំនួនបង្ហាញពីភាពប្រសើរឡើងដែលអាចកើតមាន ភាពតានតឹងភូមិសាស្ត្រនយោបាយរ៉ាំរ៉ៃ កម្រិតបំណុលខ្ពស់ និងភាពផុយស្រួយផ្នែកសេដ្ឋកិច្ចដែលរីករាលដាលត្រូវបានរំពឹងថានឹងបញ្ចេញឥទ្ធិពលអវិជ្ជមានលើគំរូពាណិជ្ជកម្មសកល»៕
ទន្ទឹមនឹងនេះ ការព្យាករសម្រាប់ពាណិជ្ជកម្មពិភពលោកនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ខណៈដែលសូចនាករសេដ្ឋកិច្ចមួយចំនួន បង្ហាញពីការកែលម្អដ៏មានសក្តានុពល ភាពតានតឹងភូមិសាស្ត្រនយោបាយជាប់លាប់ កម្រិតបំណុលខ្ពស់ និងភាពផុយស្រួយផ្នែកសេដ្ឋកិច្ច ដែលត្រូវបានគេរំពឹងថានឹងបញ្ចេញឥទ្ធិពលអវិជ្ជមានលើគំរូពាណិជ្ជកម្មសកល ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


