ព័ត៌មានជាតិ
កម្ពុជាមានសមត្ថភាពផលិតស៊ីម៉ងត៍ខ្លួនឯង មួយឆ្នាំចំណេញជិត ៥០០ លានដុល្លារ មិនបាច់នាំចូលពីក្រៅ
បើតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា រហូតមកដល់ពេលនេះប្រទេសកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន ០៥ កំពុងដំណើរការ។ ខេត្តកំពតបានក្លាយជាមជ្ឈមណ្ឌលផលិតស៊ីម៉ងត៍ដ៏ធំបំផុត ខណៈដែលរោងចក្រផលិតស៊ីម៉ងត៍ចំនួន ០៤ បានបោះទីតាំងវិនិយោគក្នុងខេត្តដ៏សក្ដានុពលនេះ។

តើរោងចក្រទាំង ០៥ មាននៅណាខ្លះ?
១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd),
រោងចក្រកំពតស៊ីមេន (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត។ រោងចក្របានបើកដំណើរការនៅឆ្នាំ ២០០៦ ក្រោមទុនវិនិយោគដំបូងជិត ១០០ លានដុល្លារ មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation)

រោងចក្រ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (CMIC) បានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០១៨។ មានសមត្ថភាពផលិតស៊ីម៉ងត៍ ៥០០០ តោនក្នុងមួយថ្ងៃ ឬ ១,៧ លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគសរុបចំនួន ២៦២ លានដុល្លារ។
សាងសង់ឡើងលើផ្ទៃដីទំហំជាង ១១០ ហិកតា នៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ជាការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុកគឺ ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលកាន់កាប់ភាគហ៊ុន ៦០ ភាគរយ និងក្រុមហ៊ុនស្យ៉ាមស៊ីធី ស៊ីមេនរបស់ថៃ ដែលមានភាគហ៊ុន ៤០ ភាគរយ។
៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ចក្រីទីង (Cambodia Cement Chakrey Ting)
រោងចក្រស៊ីម៉ងត៍កម្ពុជាចក្រីទីង (Cambodia Cement Chakreyting) ដំណើរការដោយប្រើទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រោងចក្រនេះអាចមានសមត្ថភាពផលិតស៊ីម៉ងបានដល់១,២២ លានតោនក្នុងមួយឆ្នាំៗ។
៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited)

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ដាក់ឲ្យដំណើរការផលិតស៊ីម៉ងនៅឆ្នាំ២០១៨។ រោងចក្រនេះវិនិយោគអស់ទឹកប្រាក់២៣០លានដុល្លារ សាងសង់លើផ្ទៃដីសរុបទំហំ៣១៦ហិកតា មានទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
រោងចក្រស៊ីម៉ង់តិ៍ វិនិយោគរួមគ្នារបស់ក្រុមហ៊ុនមកពីចិន និងក្រុមហ៊ុនក្នុងស្រុក មានសមត្ថភាពផលិតស៊ីម៉ង់ក្នុង១ឆ្នាំជិត២លានតោន។
៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd).
រោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត ជារោងចក្រស៊ីម៉ងត៍ថ្មីចុងក្រោយគេ ទើបតែបើកដំណើរការកាលពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ។ រោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុងនេះ មានតម្លៃវិនិយោគ ១១០ លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២.៥០០តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ១លានតោនក្នុងមួយឆ្នាំ។
បើតាមឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងមួយឆ្នាំៗកម្ពុជាអាចផលិតស៊ីម៉ងត៍បានដោយខ្លួនឯង ប្រមាណជាង ៨លានតោន។ ខេត្តកំពតមានរោងចក្រចំនួន ០៤ និង១ រោងចក្រទៀត គឺនៅខេត្តបាត់ដំបង។
តាមរយៈរោងចក្រផលិតស៊ីម៉ងត៍ របស់កម្ពុជាទាំង ៥ បានធ្វើឲ្យកម្ពុជាចំណេញប្រាក់ប្រមាណ ៥០០ ដុល្លារអាមេរិក ពីការទិញស៊ីម៉ងត៍ពីក្រៅប្រទេស។
បើតាមការសិក្សាស្រាវជ្រាវ មានតែខេត្តចំនួន ៣ ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាដែលមានវត្ថុធាតុដើម សម្រាប់ផលិតស៊ីម៉ងត៍ រួមមានខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ