ព័ត៌មានអន្ដរជាតិ
ក្រុមរដ្ឋមន្ត្រីណាតូ កោះប្រជុំនៅទីក្រុងប៊្រុចសែល អំពីការបន្ថែមចំណាយលើវិស័យការពារជាតិ
ក្រុមរដ្ឋមន្ត្រីការពារជាតិណាតូ កំពុងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនានេះ ដើម្បីពិភាក្សាអំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃចំណាយលើវិស័យការពារជាតិ ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទាមទារឲ្យរដ្ឋជាសមាជិកបង្កើនថវិកាការពារជាតិដល់ ៥% នៃ GDP លើសពីគោលដៅបច្ចុប្បន្នត្រឹម ២%។

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានស្នើផែនការវិនិយោគថ្មីមួយដែលបែងចែក ៣,៥% នៃ GDP សម្រាប់ការចំណាយលើវិស័យការពារជាតិដោយផ្ទាល់ និង ១,៥%បន្ថែមទៀតសម្រាប់ការចំណាយយោធាដោយប្រយោលដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ។ សំណើនេះ មានគោលបំណងធានានូវការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិក ក៏ដូចជាបំពេញតាមការចង់បានរបស់លោក ត្រាំ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងឡាអេនាថ្ងៃទី២៤-២៥ខែមិថុនាខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកសម្ព័ន្ធនៅតែកំពុងជជែកវែកញែកគ្នាសម្រាប់កាលបរិច្ឆេទក្នុងការសម្រេចបាននូវគោលដៅ ៥%នេះ។ លោក Rutte បានដាក់កាលកំណត់នៅត្រឹមឆ្នាំ២០៣២ ហើយសមាជិកខ្លះបានយល់ថា កាលកំណត់នេះពិតជាលឿនពេកសម្រាប់ប្រទេសពួកគេ។ យ៉ាងណា ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត ដូចជា លីទុយអានី បែរជាមានមហិច្ឆតាចង់សម្រេចគោលដៅឲ្យលឿនជាងនេះទៅវិញ។
រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោកស្រី Dovile Sakaliene បាននិយាយកាលពីថ្ងៃពុធថា គោលដៅឆ្នាំ២០៣២ គឺ «ពិតជាយឺតពេលពេកហើយ» ដោយបានលើកឡើងថាគោលដៅយ៉ាងយូរបំផុតគួរនៅត្រឹមឆ្នាំ២០៣០៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


