ជីវិតកម្សាន្ដ
ដោយសារជីវភាព តួហុងកុង Peter បង្ខំចិត្តច្រៀងនៅក្លឹបកម្សាន្ត ទាំំងស្ពាយជំងឺមហារីកជាប់កាយ
តារាសម្ដែងហុងកុងលោក Peter Pang បានចែករំលែកអំពីជីវិតផ្ទាល់ខ្លួនថា គាត់បានសម្រេចចិត្តច្រៀងនៅក្លឹបរាត្រីមួយក្នុងប្រទេសចិន ដើម្បីដោះស្រាយហិរញ្ញវត្ថុដែលកំពុងយ៉ាប់យ៉ឺន និងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការចំណាយលើថ្លៃព្យាបាលជំងឺមហារីករបស់គាត់។

យោងតាម The Star តួសម្ដែងហុងកុងរូបនេះបានធ្វើបច្ចុប្បន្នភាពអ្នកតាមដានរបស់គាត់ នៅលើបណ្ដាញ Xiaohongshu ដោយបង្ហោះវីដេអូពីការសម្តែងនៅឯក្លឹបរាត្រីមួយដែលគាត់បានច្រៀងនៅលើឆាក ខណៈហ្វូងអ្នកគាំទ្របានច្រៀងអមសំឡេងយ៉ាងរីករាយជាមួយលោកដែរ។
តួសម្ដែងក្នុងរឿង «Legend of the Demigods» ត្រូវគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីករន្ធគូថដំណាក់កាលទី ៣ ក្នុងខែកក្កដា ឆ្នាំ ២០២៣ ហើយបានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ដោយបានសម្រាកពីការងារមួយឆ្នាំ ដើម្បីផ្តោតលើការព្យាបាល។ គាត់បានបង្ហាញថា គាត់បានខ្ចីប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក ដើម្បីរ៉ាប់រងថ្លៃព្យាបាល និងការរស់នៅ ប៉ុន្តែឥឡូវនេះគាត់បានអស់ថវិកាហើយ។
តារាប្រុសវ័យ៥៤ឆ្នាំថែមទាំងត្អូញត្អែរទៀតថា «គ្មានការងារមានន័យថាគ្មានប្រាក់ចំណូល ប្រពន្ធរបស់ខ្ញុំកំពុងធ្វើការ ប៉ុន្តែវាពិបាកសម្រាប់នាងក្នុងការធ្វើអី្វៗគ្រប់យ៉ាងតែម្នាក់ឯង។ ចំណែកលុយដែលពួកយើងខ្ចីគេក៏ជិតអស់ដែរ បើនៅតែបន្តបែបនេះទៀត ពួកយើងប្រាកដជាដាច់ពោះស្លាប់ទាំងអស់គ្នាមិនខានឡើយ»។
យ៉ាងណាមិញ ទោះបីជាលោកជួបបញ្ហាប្រឈមទាំងនេះក៏ដោយ ប៉ុន្តែតារាប្រុសនៅតែមានសុទិដ្ឋិនិយមក្នុងការរស់បន្តទៀត។ ថ្វីដ្បិតតែមានជំងឺជាប់កាយយ៉ាងណាក្ដី លោកនៅតែចង់ឲ្យមនុស្សដឹងថា ដោយសារតែខ្លួនឈឺមិនមែនមានន័យថា មិនអាចធ្វើការបានទេ។ លោកនៅតែមានជីវិតពេញលេញ និងមានក្ដីសង្ឃឹមទៅមុខជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកណាវ៉ាត់ វាយបកទៅកាន់អតីតម្ចាស់មកុដ MGI ផាំងៗថា នាងមានក្លិនខ្លួននិងស្អុយក្លៀកខ្លាំង
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


