ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ជំរុញឱ្យពង្រឹងគុណភាពផ្លូវជាតិនៅទូទាំងប្រទេស
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើនិងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗទាំងឡាយ ដែលបាននឹងកំពុងសាងសង់នៅទូទាំងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «កន្លងមក ផ្លូវជាតិសំខាន់ៗមួយចំនួននៅប្រទេសកម្ពុជាត្រូវបានស្ថាបនាឡើងដោយមិនមានគុណភាពខ្ពស់នោះទេ ដែលជាហេតុធ្វើឱ្យរដ្ឋត្រូវចំណាយថវិការជាតិច្រើនដើម្បីស្ថាបនាឡើងវិញ។ ដូច្នេះ ខ្ញុំសូមជំរុញនិងស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យសិក្សាលំអិតអំពីគម្រោងផ្លូវណាមួយឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការស្ថាបនាដើម្បីធានាថា ផ្លូវនោះមានគុណភាពខ្ពស់ និងមិនងាយខូច។»
ក្រៅពីនេះ លោក ស៊ុន ចាន់ថុល ក៏បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិសំខាន់ៗជូនដល់ជនរួមជាតិផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានរៀបរាប់ថា អំពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិតរហូតមកទល់ពេលនេះ សម្រេចបាន១១,៦៨% ចំណែកគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែសម្រេចបាន ៣១,១៥%។

នៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានី ភ្នំពេញទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) សម្រេចបាន ៣១,១៩%។
បន្ថែមពីលើនេះ គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស (៤ គន្លងផ្លូវ) និងបែកគូស-ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧%។

គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុងប៉ោយប៉ែត ពង្រីកជា៤គន្លងផ្លូវ ក្នុងនោះ ១-(ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥,២៥គ.ម សម្រេចបាន ៣៥,៦២% ២-(បាត់ដំបង-សិរីសោភ័ណ) ប្រវែង៨៤,៧៤គ.ម សម្រេចបាន ៨៩,៧៥% និង ៣-(ធ្លាម្អម-បាត់ដំបង)ប្រវែង ១៣៤,២៥គ.ម សម្រេចបាន ២៣,០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤,៤គ.ម កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។
អត្ថបទ៖ វ៉ាត វិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


