ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា ស្នើឲ្យមន្ដ្រីត្រូវបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ និងជនពិការ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច បានថ្លែងនូវការស្នើសុំឲ្យមន្ត្រីជំនាញ តាមបណ្តារាជធានីខេត្តបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាព គ្រួសារក្រីក្រ ជនងាយរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩និងសមាគមមនុស្សចាស់ ស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើការរៀបចំយន្តការឯកសារទស្សនទានកញ្ចប់គ្រួសារនាថ្លៃម្សិលមិញ។

លោកប្រធាននាយកដ្ឋានបានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាព គ្រួសារក្រីក្រ ជនងាយរងគ្រោះនិងសមាគមមនុស្សចាស់នៅកម្ពុជា ផងដែរ។ បន្ថែមពីនេះទៀត មន្ត្រីអនុគណៈកម្មាធិការជំនួយសង្គមត្រូវយកចិត្តទុកដាក់ បន្តចូលរួមសហការជាមួយអ្នក ជំនាញការធនាគារពិភពលោក ដើម្បីពិភាក្សាលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការ ងារជំនួយសង្គមតែម្ដង។

លោកបានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គម គ្រួសារក្រីក្រ ជនងាយរងគ្រោះដោយជំងឺកូវីដ១៩និងសមាគមមនុស្សចាស់ ក្នុងវិស័យសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចជាស្រេចនោះតែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


