លោក ស៊ុន ចាន់ថុល ជំរុញឱ្យ​ពង្រឹងគុណភាពផ្លូវជាតិនៅទូទាំងប្រទេស -
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជំរុញឱ្យ​ពង្រឹងគុណភាពផ្លូវជាតិនៅទូទាំងប្រទេស

Published

on

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនលោ​ក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើនិងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗទាំងឡាយ ដែលបាននឹងកំពុងសាងសង់នៅទូទាំងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ លោ​ក​ ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «កន្លងមក ផ្លូវជាតិសំខាន់ៗមួយចំនួននៅប្រទេសកម្ពុជាត្រូវបានស្ថាបនាឡើងដោយមិនមានគុណភាពខ្ពស់នោះទេ ដែលជាហេតុធ្វើឱ្យរដ្ឋត្រូវចំណាយថវិការជាតិច្រើនដើម្បីស្ថាបនាឡើងវិញ។ ដូច្នេះ ខ្ញុំសូមជំរុញនិងស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យសិក្សាលំអិតអំពីគម្រោងផ្លូវណាមួយឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការស្ថាបនាដើម្បីធានាថា ផ្លូវនោះមានគុណភាពខ្ពស់ និងមិនងាយខូច។»

ក្រៅពីនេះ លោ​ក​ ស៊ុន ចាន់ថុល ក៏បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិសំខាន់ៗជូនដល់ជនរួមជាតិផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានរៀបរាប់ថា អំពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិតរហូតមកទល់ពេលនេះ សម្រេចបាន១១,៦៨% ចំណែកគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែសម្រេចបាន ៣១,១៥%។

នៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានី ភ្នំពេញទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) សម្រេចបាន ៣១,១៩%។

បន្ថែមពីលើនេះ គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស (៤ គន្លងផ្លូវ) និងបែកគូស-ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧%។

គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុងប៉ោយប៉ែត ពង្រីកជា៤គន្លងផ្លូវ ក្នុងនោះ ១-(ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥,២៥គ.ម សម្រេចបាន ៣៥,៦២% ២-(បាត់ដំបង-សិរីសោភ័ណ) ប្រវែង៨៤,៧៤គ.ម សម្រេចបាន ៨៩,៧៥% និង ៣-(ធ្លាម្អម-បាត់ដំបង)ប្រវែង ១៣៤,២៥គ.ម សម្រេចបាន ២៣,០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤,៤គ.ម កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។

អត្ថបទ៖ វ៉ាត វិន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ14 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ35 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ39 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ48 mins ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

ព័ត៌មានជាតិ1 hour ago

ហ្វីលីពីន​អរគុណ​កម្ពុជា​ដែល​បាន​ផ្តល់​ការ​ការពារ​និង​គាំពារ​បាន​យ៉ាង​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លីន​ធ្វើការ​និង​ស្នាក់នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services