Connect with us

សេដ្ឋកិច្ច

ថៃ នឹងរៀបចំពិព័រណ៍ផលិតផល និងសេវាកម្ម THAIFEX – HOREC ASIA 2024 រយៈពេល ៣ ថ្ងៃ

បានផុស

នៅ

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ប្រទេសថៃ រួមជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មថៃ (TCC) និងក្រុមហ៊ុន Koelnmesse នឹងរៀបចំពិព័រណ៍ THAIFEX – HOREC ASIA 2024 ដែលជាពិព័រណ៍ពាណិជ្ជកម្មផលិតផល និងសេវាកម្មឧស្សាហកម្មផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន HoReCa ជាលើកដំបូង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១០ ព្រឹកដល់ម៉ោង ៨ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងសាលពិព័រណ៍ IMPACT Muang Thong Thani ក្នុងទីក្រុងបាងកក ខណៈពិព័រណ៍ពាណិជ្ជកម្មនេះរំពឹងនឹងទាក់ទាញអតិថិជនប្រមាណ ២០,០០០ នាក់នៅទូទាំងពិភពលោក ហើយត្រៀមយកប្រទេសថៃជាមជ្ឈមណ្ឌលនៃឧស្សាហកម្ម HoReCa នៅអាស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Natiya Suchinda អគ្គនាយករងនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានលើកឡើងថា “បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ បានធូរស្រាល សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍បានវិលមករកភាពប្រក្រតីវិញ ហើយអាជីវកម្មទាក់ទងនឹងឧស្សាហកម្ម HoReCa រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋានក៏ស្ទុះងើបឡើងវិញផងដែរ” ។

លោកស្រីបញ្ជាក់ថា តម្រូវការក្នុងឧស្សាហកម្មនេះកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ហើយសញ្ញាវិជ្ជមាននេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រទេសថៃដើម្បីបង្កើនសក្ដានុពល និងចំណុចខ្លាំង ។​ ការក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក គឺដោយសារតែប្រទេសថៃមានភាពល្បីល្បាញខាងបដិសណ្ឋារកិច្ច និងសេវាកម្មតាមបែបថៃ ។ ប្រទេសថៃក៏មានភាពខុសប្លែកពីគេនៅក្នុងផ្នែកជាច្រើនផងដែរ រួមទាំងមានអ្នកផ្ដល់សេវាកម្មកម្រិតគុណភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ផលិត និងសេវាកម្ម HoReCa ។

កត្តាទាំងនេះហើយទើបធ្វើឲ្យឧស្សាហកម្ម Thai HoReCa បំពេញបានតាមតម្រូវការដ៏សម្បូរបែបរបស់ទីផ្សារ ។ ទន្ទឹមនោះ ដោយផ្អែកលើភាពជោគជ័យកន្លងមកក្រោយការសហការរបស់ភាគីទាំងបីក្នុងការរៀបចំពិព័រណ៍ THAIFEX – ANUGA ASIA យើងមានទំនុកចិត្តថា ពិព័រណ៍ THAIFEX – HOREC ASIA នឹងបើកដំណើរការឧស្សាហកម្ម HoReCa និងយកប្រទេសថៃជាមជ្ឈមណ្ឌលនៃអាជីវកម្ម HoReCa ប្រចាំនៅអាស៊ីនាពេលអនាគត ។ ពិព័រណ៍នេះនឹងបង្ហាញផលិតផល និងសេវាកម្មពីក្រុមហ៊ុនជាង ៣០០ មកពី ២៤ ប្រទេស រួមទាំងប្រទេសថៃផងដែរនៅក្នុងស្តង់ចំនួន ៧២២ ។

ចំណែកលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានបង្ហាញពីការចំណាប់អារម្មណ៍សម្រាប់ការរៀបចំពិព័រណ៍ THAIFEX – HOREC ASIA 2024 នេះថា “យើងជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងបង្កើតឱកាសអាជីវកម្មថ្មីសម្រាប់សហគ្រិននៅក្នុងឧស្សាហកម្ម HoReCa ។ ដោយមានក្រុមហ៊ុនថៃជាង ១២០ ចូលរួមនៅក្នុងស្តង់ចំនួន ២៧០ ស្ដង់ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញពីការច្នៃប្រឌិត ការរចនាផលិតផលក្នុងស្រុកប្រកបដោយភាពឈ្លាសវៃដើម្បីបង្កើតថាមពលទន់ និងឱកាសទីផ្សារអន្តរជាតិ ។

លោកបញ្ជាក់ថា យើងក៏សូមអញ្ជើញអ្នកជំនាញរួមទាំងម្ចាស់សណ្ឋាគារ អ្នកគ្រប់គ្រងសណ្ឋាគារ រមណីយដ្ឋាន ម្ចាស់ភោជនីយដ្ឋាន ឬម្ចាស់ហាងកាហ្វេ មិនថាអាជីវកម្មធំ ឬតូច បូករួមមេចុងភៅ និងអ្នកផ្តល់ម្ហូបអាហារ ក៏ដូចជាអ្នកជំនួញនៅក្នុងបណ្តាញរបស់ TCC រួមទាំងពាណិជ្ជករមកពីសភាពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មបរទេសក្នុងប្រទេសថៃ សភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មបរទេសមកទស្សនាព្រឹត្តិការណ៍នេះ ក្នុងគោលបំណងសម្រួលដល់ការចរចារអាជីវកម្ម និងពាណិជ្ជកម្ម ក៏ដូចជាការបង្កើតតម្លៃ ហើយសកម្មភាពទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសផងដែរ ។

ដោយឡែកលោក Phusit Sasitaranondha ទីប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Koelnmesse Thailand បាននិយាយថា “បន្ទាប់ពីភាពជោគជ័យជាបន្តបន្ទាប់នៃពិព័រណ៍ THAIFEX – ANUGA ASIA កិច្ចសហការនេះមានគោលបំណងពង្រីកអាជីវកម្មពិព័រណ៍ផលិតផលជាយុទ្ធសាស្ត្រ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងដើម្បីគ្របដណ្តប់លើផ្នែកនៃសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន ។ រហូតមកដល់ពេលនេះ យើងមានក្រុមហ៊ុនអន្តរជាតិចំនួន ២១២ មកពី ២៣ ប្រទេសជុំវិញពិភពលោក មកពីអឺរ៉ុប អាមេរិក និងពីអាស៊ីផងដែរនៅក្នុង ៤៥២ ស្តង់ ។ ផលិតផល និងសេវាកម្មដែលបានជ្រើសរើសយកមកនេះ នឹងផ្តោតលើការច្នៃប្រឌិតដែលនឹងបំពេញតម្រូវការអាជីវកម្មទំនើបរបស់ HoReCa ដូចជាផលិតផលដែលប្រើ AI ដើម្បីធ្វើឲ្យដំណើរការចម្អិនអាហារកាន់តែប្រសើរ ។

ពិព័រណ៍នេះក៏នឹងបង្ហាញពីទិសដៅរបស់ HoReCa ចំនួន ៦ ផងដែរ ដូចជា និរន្តរភាព ការខ្សោយទំនាក់ទំនង បទពិសោធន៍ភ្ញៀវតាមឌីជីថល មីនុយផ្ដោតសំខានលើរុក្ខជាតិ ការគ្រប់គ្រងកាកសំណល់អាហារ និងដំណោះស្រាយប្រសិទ្ធភាពថាមពល ។ យើងក៏អញ្ជើញអតិថិជនច្រើនជាង ៥០០ នាក់ផងដែរមកពីក្រុមហ៊ុនកំពូលៗ ដើម្បីជួបអ្នកតាំងពិព័រណ៍របស់យើងដោយផ្ទាល់នៅក្នុងពិព័រណ៍នេះ ។

លើសពីនេះ គណៈកម្មាធិការរៀបចំបានបង្ហាញនូវចំណុចសំខាន់ៗគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍នេះ ដូចជា ASEAN Barista Team Championship, Thailand Ultimate Housekeeping Challenge ការតាំងបង្ហាញផលិតផលច្នៃប្រឌិតនៅ THAIFEX – HOREC Xperiential Zone ដែលរៀបរាប់អំពីទិសដៅនាពេលអនាគតនៅក្នុងសេវាកម្ម HoReCa ក៏ដូចជាសិក្ខាសាលា THAIFEX – HOREC Academy ដោយប្រមូលផ្តុំអ្នកជំនាញការក្នុងឧស្សាហកម្មដើម្បីផ្តល់ចំណេះដឹងតាមរយៈសិក្ខាសាលា បង្ហាញការធ្វើម្ហូប និងសកម្មភាពផ្តល់ព័ត៌មាន ក៏ដូចជាភាពសប្បាយរីករាយជាច្រើនទៀតក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ ខណៈព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់គេហទំព័រ www.thaifex-horec.asia. ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម