សេដ្ឋកិច្ច
មាសធ្លាក់ថ្លៃ ដោយសារភាពធូរស្រាលនៅមជ្ឈិមបូព៌ា
តម្លៃមាសបានធ្លាក់ចុះកាលពីថ្ងៃពុធ (ខែមេសា ២៤) ដោយសារតែភាពធូរស្រាលនៃជម្លោះនៅមជ្ឈិមបូព៌ាណៈពេលដែលអ្នកវិនិយោគរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលអាចបង្ហាញពន្លឺបន្ថែមទៀតលើពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Buisness Times។
មាសគីឡូបានធ្លាក់ចុះ ០,១ ភាគរយមកជាង ២ ៣២០ ដុល្លារ ក្នុងមួយអោនដោយបានធ្លាក់ចុះទាបបំផុតចាប់តាំងពីថ្ងៃទី ៥ ខែមេសា ។ ចំពោះតម្លៃចាប់ពីខែមីនាដល់ខែមេសារបស់ Bullion បានជំរុញឱ្យកើនឡើងជិត ៤០០ ដុល្លារដល់កម្រិតខ្ពស់ក្នុងតម្លៃជាង ២ ៤៣១ដុល្លារកាលពីថ្ងៃទី ១២ខែមេសា។

តម្លៃមាសនាពេលអនាគតរបស់អាមេរិកបានធ្លាក់ចុះ ០,៤ ភាគរយមកនៅ ២ ៣៣៤ ដុល្លារក្នុងមួយអោន
ភាពភ័យខ្លាចនៃជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថាខ្លួនមិនមានផែនការសងសឹកបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលកន្លងមកនោះទេ។
ការកត់សម្គាល់ថ្មីៗពីមន្ត្រីធនាគារកណ្តាលអាមេរិកបានណែនាំថាមិនមានភាពបន្ទាន់ណាមួយក្នុងការកាត់បន្ថយអត្រាការប្រាក់នោះទេ។ ឥឡូវនេះពាណិជ្ជកររំពឹងថាការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកជាលើកដំបូងនឹងមកទំនងជានឹងធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ។
អត្រាការប្រាក់ខ្ពស់កាត់បន្ថយការទាក់ទាញនៃការកាន់កាប់មាស
សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានមានភាពប្រសើរឡើងនៅក្នុងខែមេសា ខណៈពេលដែលអត្រាអតិផរណាបានធូរស្រាលបន្តិច បើទោះបីជាតម្លៃវត្ថុធាតុដើមបានកើនឡើង។ ធនាគារកណ្តាលអាមេរិកស្វែងរកសញ្ញាថាតើសេដ្ឋកិច្ចកំពុងធ្លាក់ចុះនឹងជួយកាត់បន្ថយអតិផរណាបន្ថែមទៀត។
ទីផ្សារកំពុងរង់ចាំទិន្នន័យការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនក្នុងខែមីនា ដែលជារង្វាស់អតិផរណារបស់ធនាគារកណ្តាលអាមេរិកនៅចុងសប្តាហ៍នេះ ដើម្បីបញ្ជាក់បន្ថែមទៀតអំពីគន្លងនៃគោលនយោបាយរូបិយវត្ថុ។
លោក Joachim Nagel ប្រធានធនាគារ Bundesbank បាននិយាយថា ធនាគារកណ្តាលអ៊ឺរ៉ុបត្រូវតែជឿជាក់ថា អតិផរណាកំពុងត្រលប់ទៅគោលដៅ ២ ភាគរយរបស់ខ្លួនវិញមុនពេលកាត់បន្ថយអត្រាការប្រាក់។
ចំពោះតម្លៃប្រាក់គីឡូ បានធ្លាក់ចុះ ០,១ ភាគរយ មកនៅក្នុងតម្លៃជាង ២៧,២៤ដុល្លារក្នុងមួយអោន ផ្លាទីនបានកើនឡើង ០,៣ ភាគរយមកនៅជាង ៩១០ដុល្លារ ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


