សេដ្ឋកិច្ច
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីជាង ៥ ពាន់លានដុល្លារគិតត្រឹមត្រីមាសទី១
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ប្រាក់កម្ចីឥណទានក្នុងទំហំប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ ២០២៤ មានកំណើនប្រហាក់ប្រហែលនឹងត្រីមាសមុនៗ ទោះបីជាស្ថានភាពសេដ្ឋកិច្ចហាក់មានកំណើនយឺតក្តី។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ស្ថានភាពនៃការផ្ដល់ប្រាក់កម្ចីឥណទានមិនមានការប្រែប្រួលណាស់ណាទេ ប្រហាក់ប្រហែលនឹងត្រីមាសមុនៗ ដោយសារកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។
លោកថា សម្រាប់តែវិស័យមីក្រូហិរញ្ញវត្ថុ ទំហំប្រាក់កម្ចីមានជាង ៥ ពាន់លានដុល្លារ និងមានចំនួនអតិថិជនជាង ១,៥ លាននាក់ និងប្រាក់បញ្ញើប្រមាណជាង ២ ពាន់លានដុល្លារ ដែលមានអតិថិជនជាង ២ លានគណនី។
លោក កាំង តុងងី បញ្ជាក់ថា ក្នុងត្រីមាសទី ០១ ឆ្នាំ ២០២៤នេះ ការសងត្រឡប់របស់អតិថិជនមានការយឺតយ៉ាវជាងពេលធម្មតា គឺកើនឡើងប្រមាណ ៧ ភាគរយ ដោយសារតែវិបត្តិសេដ្ឋកិច្ច។
ឥណទានដែលប្រើច្រើនជាងគេ គឺទៅលើឥណទានគ្រួសារ ដែលមានជាង ៣០ ភាគរយ ទី២ ឥណទានលើវិស័យកសិកម្ម និងឥណទានលក់រាយ។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (CBC) គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រជាពលរដ្ឋកម្ពុជាជិត ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៧,៦ ពាន់លានដុល្លារ។
ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៧,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នោះ គឺជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅឱ្យប្រជាជននៅរាជធានី-ខេត្តចំនួន៣ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។
នៅភ្នំពេញ មានទំហំឥណទានច្រើនជាងគេ រហូតដល់ជាង ២៨,៥ ពាន់លានដុល្លារ និងស្មើនឹង ៥០ ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើប្រាស់កម្ចីចំនួន៦៧,៧ ម៉ឺននាក់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


