សេដ្ឋកិច្ច
ឱនភាពពាណិជ្ជកម្មហ្វីលីពីនបន្តរួមតូចនៅខែមីនា បើធៀបនឹងខែមុនៗ
ឱនភាពពាណិជ្ជកម្មហ្វីលីពីនប្រចាំខែមីនា ឆ្នាំ ២០២៤ នេះ បានរួមតូចជាងខែមុនៗ បើរាប់តាំងពីខែឧសភា ឆ្នាំ ២០២១ ដោយទិន្នន័យផ្លូវការបឋមបានបង្ហាញថា វាមានត្រឹមតែ ៣,២ ប៊ីលានប៉ុណ្ណោះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងថា ការនាំចូលរបស់ប្រទេសបានធ្លាក់ចុះ ២០ ភាគរយ មកនៅត្រឹម ៩,៣ ប៊ីលានដុល្លារកាលពីខែមីនា បើប្រៀបធៀបនឹងរយៈពេលតែមួយកាលពីឆ្នាំមុន ខណៈដែលការនាំចេញ បានធ្លាក់ចុះ ៧,៣ ភាគរយ ពោលគឺមកត្រឹម ៦,១៣ ប៊ីលានដុល្លារ។

បើតាមរ៉យទ័រ ការធ្លាក់ចុះការនាំចូលរបស់ហ្វីលីពីនប្រចាំខែមីនា ដែលធ្វើឱ្យទំហំឱនភាពពាណិជ្ជកម្មរួមតូចនេះ គឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ (២០,៨ ភាគរយ)។
គួរគូសបញ្ជាក់ថា ឱនភាពពាណិជ្ជកម្ម សំដៅលើស្ថានភាពសេដ្ឋកិច្ច នៅពេលដែលប្រទេសមួយនាំចូលទំនិញច្រើនជាងការនាំចេញ។ ការប្រឈមមុខនឹងឱនភាពសេដ្ឋកិច្ច មានន័យថា ហ្វីលីពីននៅតែបន្តដកប្រាក់ដុល្លារបន្ថែមទៀត ដើម្បីចំណាយលើតម្រូវការនាំចូលនៃសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍ ជាជាងរកបានពីការលក់ផលិតផលនាំចេញរបស់ខ្លួន។ ភាពកាន់តែអាក្រក់នៃអតុល្យភាពពាណិជ្ជកម្មនេះ អាចធ្វើឱ្យប្រាក់ប៉េសូរបស់ប្រទេសចុះខ្សោយ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ បើតាម PSA ឱនភាពសេដ្ឋកិច្ចហ្វីលីពីន ហាក់មានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២៤ នេះ ដោយនៅខែកុម្ភៈ វាមានទំហំ ៣,៦៤ ប៊ីលានដុល្លារ ថយចុះ ៦ ភាគរយ បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ នៅខែមករា វាមានទំហំ ៤,២២ ប៊ីលានដុល្លារ ដោយថយចុះ ២៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


