ព័ត៌មានជាតិ
សួនឧស្សាហកម្មកម្ពុជា-កូរ៉េនឹងត្រូវបានបង្កើតឡើង
ភ្នំពេញ៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េមានផែនការបង្កើតសួនឧស្សាហកម្មកម្ពុជា-កូរ៉េដើម្បីទាក់ទាញវិនិយោគពីកូរ៉េឱ្យកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលដ៏ខ្លីខាងមុខនេះ។

ផែនការនៃការបង្កើតសួនឧស្សាហកម្មពិសេសកម្ពុជា-កូរ៉េនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកយួន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងក្នុងកម្មវិធីបើកវេទិការធុរកិច្ចកម្ពុជា-កូរ៉េកាលពីរសៀលថ្ងៃទី១៦ខែឧសភា សម្តេចធិបតីថា ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីលោកល យួន ស៊កយ៉លនាព្រឹកថ្ងៃទី១៦ សម្តេចធិបតីបានលើកឡើងនូវសំណើរពីរគឺទីមួយយន្តការពិគ្រោះយោបល់ដែលធុរកិច្ចកូរ៉េ និងទី២គឺការបង្កើតសួនឧស្សាហកម្មពិសេសកម្ពុជា-កូរ៉េនៅកម្ពុជា។
សម្តេចធិបតីបានលើកឡើងដូច្នេះថា៖« ខ្ញុំបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរដល់ លោកប្រធានាធិបតី យួន ស៊កយ៉ល។ គំនិតផ្តួចផ្តើមដំបូងគឺការបង្កើតនូវយន្តការពិគ្រោះយោបល់ដែលធុរកិច្ចកូរ៉េអាចចូលរួមជាមួយក្រុមប្រឹក្សារបស់យើងដែលធ្វើ២ ដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំនេះផ្តល់ឱកាសសម្រាប់ធុរកិច្ចកូរ៉េ មានឱកាសជួបទៀងទាត់ជាមួយស្ថាប័នរដ្ឋាភិបាលរបស់យើងដែលបន្ទុកលើកិច្ចការវិនិយោគ»។
សម្តេចថា គំនិតផ្តួចផ្តើមទីពីរដែលបានស្នើទៅប្រធានាធិបតី យួន ស៊កយ៉ល ផងដែរនោះគឹ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ។

សម្តេចធិបតីថ្លែងថា៖«ការបង្កើតនូវសួនឧស្សាហកម្មនេះគោលបំណងដើម្បីបង្កើតបរិយាកាសមួយដែលធុរកិច្ចកូរ៉េអាចបង្កើតប្រព័ន្ធអេកូឡូស៊ី ឬគំរូសង្វាក់ផ្គត់ផ្គង់ ដែលរដ្ឋាភិបាលកម្ពុជាអាចជាដៃគូរក្នុងការផ្តល់នូវដំណោះស្រាយទាន់ពេលវេលាដល់ សហគមន៍ធុរកិច្ចកូរ៉េ។ ដូច្នេះ យើងសង្ឃឹមថា ក្រុមការងាររវាងកូរ៉េ-កម្ពុជាអាចនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ដូច្នេះយើងអាចពិភាក្សាអំពីគោលគំនិតនៃការឈានទៅមុខ»។
សម្តេចក៏បានពន្យល់ទៀតថា សួនឧស្សាហកម្មនេះនឹងផ្តល់នូវវេទិកាដ៏ល្អមួយក្នុងការតភ្ជាប់កម្ពុជា-កូរ៉េ តាមរយៈវិស័យឯកជន ហើយកម្ពុជាសង្ឃឹមថានឹងលើកកម្ពស់«យុទ្ធសាស្រ្តកូរ៉េបូកមួយ-Korea Plus One Strategy» ប្រសិនបើវិនិយោគិនកូរ៉េចង់ មាន ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្រៅប្រទេស ប្រទេសកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសគោលដៅគេផងដែរ។
«យើងសង្ឃឹមថាអ្នកវិនិយោគិនកូរ៉េនឹងចាប់យកឱកាសនេះដើម្បីស្វែងរកគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ យើងសង្ឃឹមថា ធុរកិច្ច និងវិនិយោគិនមកពីប្រទេសកូរ៉េកាន់តែច្រើននឹងមកកាន់ប្រទេសកម្ពុជាដែលជាដៃគូរដ៏ល្អនៃដំណើររីកចម្រើននេះ»។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់សម្តេចធិបតី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ ជាមួយកិច្ចព្រមព្រៀងនេះប្រទេសកូរ៉េខាងត្បូងយល់ព្រមលើកលែងពន្ធលើផលិតផល ៩៥,៦ភាគរយដែលនាំចូលពីកម្ពុជា ហើយកម្ពុជាក៏ត្រូវលើកលែងពន្ធលើទំនិញនាំចូល ៩៣,៨ភាគរយផងដែរ។
ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរបានកើនឡើងលើសពី ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ការវិនិយោគរបស់កូរ៉េភាគច្រើនទៅលើវិស័យវាយនភណ្ឌ; ទំនិញសម្រាប់អ្នកធ្វើដំណើរ; ហិរញ្ញវត្ថុ កង់ និងគ្រឿងអេឡិចត្រូនិច; វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


