Connect with us

សេដ្ឋកិច្ច

ពាណិជ្ជករតៃវ៉ាន់កំពុងខិតខំពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា

បានផុស

នៅ

កម្មវិធីសិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់ ឆ្នាំ២០២៤ គឺជាឱកាសដ៏ល្អមួយក្នុងការបង្កើតទីផ្សារពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា និងម្ចាស់ឧស្សាហកម្មរបស់តៃវ៉ាន់ បានជួបពិភាក្សាគ្នា ដែលនឹងឈានទៅការបង្កើតនូវខ្សែសង្វាក់យ៉ាងរឹងមាំជាមួយនឹងអ្នកផ្គត់ផ្គង់ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងឱ្យក្រុមហ៊ុន ហ្វារ អ៊ីស ត្រេដ សឹវីស (ភ្នំពេញ) បានប្រាប់កម្ពុជាថ្មីថា គោលបំណងនៃការបង្កើតកម្មវិធីសិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់នេះឡើងដើម្បី​បង្កើតឱកាសណាត់ជួបរវាងពាណិជ្ជករកម្ពុជា និងម្ចាស់ក្រុមហ៊ុនតៃវ៉ាន់ ពិភាក្សាការងារ និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកអាជីវកម្ម និងមុខជំនួញរបស់ពាណិជ្ជករកម្ពុជាបន្ថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ក្នុងកម្មវិធីសិក្ខាសាលានេះដែរ ក៏មានក្រុមហ៊ុន និងសហគ្រាស របស់តៃវ៉ាន់ ចំនួន ២៩ បានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ដែលក្នុងនោះរួមមាន ៖ វិស័យឧស្សាហកម្ម ICT, Smart City Solutions, សម្ភារៈសំណង់, គ្រឿងបរិក្ខារផ្ទះបាយ, ឧស្សាហកម្មសេមីកុងឌុចទ័រ, ឧបករណ៍ពន្លត់អគ្គីភ័យ, ឧបករណ៍អេឡិចត្រូនិក, ផលិតផលថែរក្សាសម្រស់, អាហារបំប៉ន់, គ្រឿងបន្លាស់រថយន្ត, សូឡាថាមពលពន្លឺព្រះអាទិត្យ(Green energy) ដើម្បីឱ្យពាណិជ្ជករ របស់កម្ពុជា អាចពិភាក្សាក្នុងការជ្រើសរើសផលិតផលទាំងនេះ យកទៅពង្រីកអាជីវកម្ម ឬ មុខជំនួញរបស់ខ្លួន ទៅថ្ងៃខាងមុខ។

តំណាងឱ្យក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីការបិទបញ្ចប់នូវសិក្ខាសាលាពាណិជ្ជកម្ម ក្នុងថ្ងៃនេះទៅពាណិជ្ជករកម្ពុជាដែលបានចូលរួមចុះឈ្មោះក៏អាចមានឱកាសទៅចូលរួមកម្មវិធី តាំងពិព័រណ៍ផលិតក្រុមហ៊ុន និងសហគ្រាសទាំងអស់នេះ នៅកោះតៃវ៉ាន់​ នៅថ្ងៃខាងមុខទៀត ផងដែរ។

គួរបញ្ជាក់ថា កម្មវិធី សិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់ (Taiwan Trade Mission 2024) បានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤នេះ នៅ សណ្ឋាគារ Hyatt Regency Phnom Penh, Regency Ballroom។ វេទិកានេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្កើតទីផ្សារពាណិជ្ជកម្មរវាងកម្ពុជា នឹង តៃវ៉ាន់ព្រមទាំងបង្កើតនូវខ្សែសង្វាក់យ៉ាងរឹងមាំជាមួយនឹងអ្នកផ្គត់ផ្គង់ដែលមកពីក្រុមហ៊ុនរបស់តៃវ៉ាន់ផ្ទាល់ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម