សេដ្ឋកិច្ច
ក្រុមហ៊ុនលក់អចលនទ្រព្យ IPIN បានផ្លាស់ប្ដូរការិយាល័យទៅអគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញ ក្រោយជោគជ័យក្នុងវិស័យនេះរយៈពេល ៣ឆ្នាំកន្លងមក
ក្រុមហ៊ុនលក់អចលនទ្រព្យ IPIN បានផ្លាស់ប្ដូរការិយាល័យទៅអគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញក្រោយជោគជ័យក្នុងវិស័យនេះរយៈពេល ៣ ឆ្នាំកន្លងមក ក្រោយបើកដំណើរការរយៈពេល ៣ ឆ្នាំក្នុងវិស័យផ្សព្វផ្សាយ និងលក់អចលនទ្រព្យ ក្រុមហ៊ុន IPIN Real Estate បានផ្លាស់ប្ដូរការិយាល័យកណ្ដាលរបស់ខ្លួនទៅអគារការិយាល័យគម្រោង Wealth Mansion ជាអគារពហុមុខងារកណ្ដាលក្រុងភ្នំពេញ។

ការផ្លាស់ប្ដូរការិយាល័យទៅកាន់អគារទំនើបនេះ ឆ្លុះបញ្ចាំងពីជោគជ័យ និងការឈរជើងកាន់តែមាំរបស់ក្រុមហ៊ុន IPIN Real Estate ក្នុងវិស័យផ្សព្វផ្សាយ និងលក់អចលនទ្រព្យនៅកម្ពុជា។

លោក គួន យី អគ្គនាយក នៃក្រុមហ៊ុន IPIN Real Estate បានលើកឡើងថា ជោគជ័យរបស់ IPIN នៅពេលនេះគឺបានមកពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់បំផុតចំពោះអតិថិជនដែលវិនិយោគទិញ និងលក់អចលនទ្រព្យតាមរយៈ IPIN។

លោក គួន យី បន្តថា បើទោះជារយៈពេលពីរបីឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យជួបនឹងផលប៉ះពាល់ជាអវិជ្ជមានយ៉ាងណាក្ដី ប៉ុន្តែក្នុងនោះក៏មានឱកាសវិនិយោគមួយចំនួនធំដែល IPIN បានធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់គម្រោង ម្ចាស់អចលនទ្រព្យ និងអិថិជន ដោយបានបង្កើតជាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារនេះឱ្យមានសកម្មភាពគួរឱ្យកត់សម្គាល់។

ជាមួយនឹងការិយាល័យទំនើប បរិយាកាសការងារកាន់តែមានស្តង់ដាខ្ពស់ ថ្នាក់ដឹកនាំក្រុមហ៊ុន IPIN Real Estate ជឿជាក់ថា ក្រុមហ៊ុននឹងអាចផ្ដល់ទំនុកចិត្ត និងសេវាកម្មបានកាន់តែល្អជូនអតិថិជន ម្ចាស់គម្រោង ក៏ដូចជាម្ចាស់អចលនទ្រព្យដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន IPIN Real Estate ។

IPIN Real Estate ជាក្រុមហ៊ុនផ្សព្វផ្សាយ និងលក់អចលនទ្រព្យដែលមានស្ថាបនិកជាជនជាតិខ្មែរ ដោយក្រុមហ៊ុនបានវិនិយោគលើការបង្កើតធនធានមនុស្សផ្នែកម៉ាកឃីតធីង និងផ្នែកលក់ ក៏ដូចជាប្រព័ន្ធឌីជីថល ដោយក្នុងនោះក្រុមហ៊ុនបានអភិវឌ្ឍវិបសាយ និង Apps ដំណើរលើប្រព័ន្ធ iOS និង Android មាន ៣ ភាសាគឺ ភាសាខ្មែរ ចិន និងអង់គ្លេស។

គួរបញ្ជាក់ថា IPIN Real Estate មានបម្រើសេវាប្រឹក្សាយោបល់ជូនអតិថិជនដែលត្រូវការទិញ លក់ ឬ ជួលផ្ទះ ខុនដូ ដី ឃ្លាំង ការិយាល័យ និងអគារជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងក្រុមការងារ IPIN តាមរយៈទូរស័ព្ទលេខ៖ 012 796 096 / 010 796 096
Telegram: https://t.me/IPIN_REALESTATE
Website: www.ipinrealestategroup.com
Facebook Page: IPIN Real Estate

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


