Connect with us

សេដ្ឋកិច្ច

ស្វាយចន្ទីហុចចំណូលជិត ១៥ លានរៀល ក្នុងមួយហិកតា

បានផុស

នៅ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែ​កក្ក​ដា ឆ្នាំ ២០២៤ នេះថា កសិករដែលបានអនុវត្តតាមការណែនាំពីសមាគមមានពីរ គឺ​កសិករ​ដែល​មានដីតិចហើយចង់បានផលច្រើន នោះការចំណាយក៏ច្រើនដែរ ប៉ុន្តែកសិករដែលមាន​ដី​ច្រើន ហើយ​​​​​មិនចង់ចំណាយច្រើន សមាគមបានបង្រៀននិងណែនាំឱ្យធ្វើកំប៉ុស និងមានទឹកបាញ់ដោយខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុតបានលើក ករណីកសិករដាំស្វាយ​ចន្ទីមួយរូបនៅខេត្តកំពង់ធំ​ដែលមានទំហំ​ផ្ទៃដីដាំដុះចំនួន ១៤ ហិកតា មានអាយុចន្ទី ៩ ឆ្នាំ ចំណាយសរុបជាង ១០៥ លានរៀល (១០៥ ៩៥២ ៦០០) ហើយទទួលបានចំណូល ២០៦ លានរៀល (២០៦ ៩៧៨ ៥០០ ) ពោលគឺ​ចំណេញ ១០១ លានរៀល។

លោក អួន ស៊ីឡុត បញ្ជាក់ថា ក្នុងមួយហិកតា អាចរកចំណូលបានជាង ១៤ លានរៀល (១៤ ៧៨៥ ០០០) ខណៈចំណាយអស់ ៧ លាន ៥៦ ម៉ឺនរៀល ដែលទទួលបានផលចំណេញសុទ្ធ ៧ លាន ២ សែនរៀល។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផលិតកម្មស្វាយចន្ទីនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀត​ណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩%។​

ផ្ទៃដីដាំស្វាយចន្ទីសរុបនៅកម្ពុជាចំនួន ៧០ ម៉ឺនហិកតា ក្នុងនោះទំហំដីដាំ​ស្វាយចន្ទីដែល​អាផ្ដល់​ផលចំនួន ៥៨ ម៉ឺនហិកតា ខណៈ ១២ ម៉ឺនហិកតា ជា​ប្រភេទដីដាំថ្មី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម