ព័ត៌មានជាតិ
MSMEs ចំនួន ៤៣៨កម្ចីស្មើនឹងទំហំជាង ៣៦លានដុល្លារតាមរយៈការធានាឥណទានដោយ CGCC
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) ចំនួន ៤៣៨កម្ចី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ៣៦,៦៧លានដុល្លារនៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៤ ក្នុងការយកទុនទាំងនោះទៅបន្តនិរន្តភាពនិងពង្រីកអាជីវកម្មរបស់ពួកគេ បន្ទាប់ទទួលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩។

បើយោងតាម CGCC សម្រាប់កញ្ចប់ឥណទាននេះគឺធ្វើការធានានៅក្រោមគម្រោធានាឥណទានចម្បងចំនួន៥គឹ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ (CFGS-TR) និងគម្រោងធានាឥណទានជាកញ្ចប់ (PGS)។ ក្នុងនោះគម្រោងធានាឥណទានជាកញ្ចប់មានទាំងអស់ ១៥គម្រោង ដែល មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ៧ស្ថាប័ន។
នៅក្នុងឆ្នាំកន្លងមក ការធានាឥណទានរបស់ CGCC មានសន្ទុះគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកម្ចីចំនួន១៩៤ ត្រូវបានទទួលការធានាក្នុងឆ្នាំ២០២១, ៧៩១កម្ចី ទៀត ក្នុងឆ្នាំ២០២២ និងកើនឡើងដល់ ៩៤៣កម្ចី ក្នុងឆ្នាំ២០២៣។ គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន ៩៣,៥៩លានដុល្លារ ដែលនេះគឺជាអិចស្កូស៊ីរបស់ CGCC ។ រហូតមកដល់ចុងត្រីមាសទី២ ឆ្នាំ២០២៤ CGCC ក៏បានបង់សងកម្ចីដែលមានការធានាចំនួន២៨ ដែលបានបាត់បង់ ក្នុងទំហំប្រមាណ ៦៦,៦ម៉ឺនដុល្លារ។

បើតាម CGCC ឥណទានមិនដំណើការ(NPL Ratio)កើនឡើងស្របនឹងនិន្នាការនៃ NPL នៅក្នុងវិស័យធនាគារទាំងមូល ក្នុងរយៈ ពេល ៣ឆ្នាំកន្លងទៅ។ អត្រា TOAN COCC គណនា ដោយយក សន្និធិឥណទានៃ NPL ការធានាឥណទានសŃ COCC។ ក្នុងនោះ អត្រា NPL របស់ CGCC មានទី១,១២% ត្រឹមឆ្នាំ២០២២កើនដល់៦,៦៨% ត្រឹមឆ្នាំ២០២៣ និង៩,១៨% ត្រឹមខែមិថុនា ឆ្នាំ២០១៤ ធៀបនឹងអត្រា NPL ក្នុងវិស័យធនាគារ ដែលមានចំនួន ៣%ក្នុងឆ្នាំ២០២២; ៥,៤% ក្នុងឆ្នាំ២០២៣ និង៦,៨%ត្រឹមខែមិថុនាឆ្នាំ២០២៤។

លោក Wong Keet Loong នាយកប្រតិបត្តិCGCC បានលើកឡើងនៅក្នុងរបាយការណ៍នោះថា ផ្អែកទៅលើទិន្នន័យចុងក្រោយរបស់ CGCC យើងឃើញថាមានអាជីកម្ម ៣ប្រភេទដែលមានចំណាត់ថ្នាក់ឥណទានធ្លាក់ចុះ ចាប់ពី «ក្រោមស្តង់ដារ» រហូតដល់ «បាត់បង់» ខ្ពស់ជាងគេ គឺជាង៣៩%នៃអាជីវកម្មទាំងអស់។ អាជីវកម្ម៣ប្រភេទនោះរួមមាន ការលក់គ្រឿងទេស និងភេសជ្ជៈ (១៤,៧%); ការធ្វើសំណង់និងជួញដូរគ្រឿងសំណង់(១២,២%); និងការជួញដូរផលិតផលកសិកម្ម (២១,២%)។
លោកបានគូសបញ្ជាក់ថា៖« ដើម្បីជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសមីក្រូ តូច និង មធ្យមទូទាំងប្រទេស CGCC បានពង្រីកវិសាលភាពការធានាឥណទានគ្របដណ្តប់បានទូទាំង២៥រាជធានី-ខេត្ត តាមរយៈវិធានការ និងសកម្មភាពនានារបស់ខ្លួន»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


