ព័ត៌មានជាតិ
ប្រតិភូក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា ជួបមន្រ្តីកម្ពុជាសិក្សាវិនិយោគអភិវឌ្ឍកំពង់ផែ និងភស្ដុភារកម្ម
ប្រតិភូរបស់ក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. ជាប្រតិបត្តិករកំពង់ផែពហុជាតិឥណ្ឌា និងជាក្រុមហ៊ុនដឹកជញ្ជូនដែលជាផ្នែកមួយនៃក្រុមហ៊ុន Adani Group របស់អ្នកជំនួញនិងមហាសេដ្ឋីឥណ្ឌា លោក Gautam Shantilal Adani បានចូលជួបពិភាក្សាការងារជាមួយមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យកំពង់ផែនិងភស្តុភារកម្មនៅកម្ពុជា។
កាលពីរសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Capt Sandeep Mehta នាយកប្រតិបត្តិកំពង់ផែអន្តរជាតិនៃក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រៅពីបង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលអញ្ជើញធ្វើទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលជាវិជ្ជមាននានា ជាធាតុចូលសម្រាប់ការសម្រេចចិត្តរបស់ខ្លួន លោក ស៊ុន ចាន់ថុល បានយកឱកាសនេះ ជម្រាបជូនដល់គណៈប្រតិភូអំពីផែនការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងភស្ដុភារកម្ម ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនស្រាប់។
លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជាដែលផ្ដល់ភាពបើកចំហរជូនចំពោះវិនិយោគិន មានការគាំទ្រពីរាជរដ្ឋាភិបាល និងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការជួយសម្របសម្រួលកិច្ចការងារវិនិយោគ ពិសេសកម្ពុជាជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ផ្ដល់លទ្ធភាពខ្ពស់ដល់ជោគជ័យភាពរបស់ធុរកិច្ចឯកជន។



លោក Capt Sandeep Mehta បានលើកអំពីផែនការអភិវឌ្ឍន៍វិនិយោគនៅកម្ពុជា ដោយក្នុងនោះលោកក៏ស្នើសុំកិច្ចសម្របសម្រួលបន្ថែមទៀតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចក្រុមហ៊ុនបានសិក្សាលម្អិត និងធ្វើការវាយតម្លៃលើកាលានុវត្តភាព និងសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនបានសម្រាប់ការវិនិយោគ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ កំពង់ផែ និងភស្ដុភារកម្ម៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


