ព័ត៌មានជាតិ
ស្ថានភាពនៃវិស័យអគារការិយាល័យនៅកម្ពុជាហាក់ពុំទាន់ល្អប្រសើរគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ
ស្របស្ថានភាបសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជាមានកំណើនយឺតជាងការរំពឹងទុកនៅឆមាសទី១នេះក្តី ស្ថានភាពសំណង់ និងអចលនទ្រព្យនៅកម្ពុជាមិនមានការថយចុះនោះទេ ប៉ុន្តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់ឡើយ ដោយនៅក្នុងត្រីមាសទី២ឆ្នាំ ២០២៤ អត្រាជួលមានចំនួន ៦១,៨ភាគរយនៅក្នុងវិស័យអគារការិយាល័យ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងមានការកើនឡើងចំនួន ៦.១ ភាគរយនៅក្នុងឆ្នាំ២០២៤ នេះដែលជាប់ចំណាត់ថ្នាក់ ទី ៣ ដែលមានអាត្រាកើនឡើងខ្ពស់នៅក្នុងតំបន់អាស៊ី។ ការកើនឡើងចំនួន ៦,១ ភាគរយនេះគឺ ជាតួលេខ ខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅតំបន់អាស៊ានតាម ពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋ កិច្ច ៥,៩ភាគរយ និងប្រទេសវៀតណាមមានកំណើន សេដ្ឋកិច្ច ៥,៨ ភាគរយ។
លោកហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គោលដេន ទ្រីបានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាថា៖« បើទោះបីជាមានការព្យាករណ៍កំណើនសេដ្ឋកិច្ចល្អប្រសើរក៏ដោយ វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោង អគារការិយាល័យដែលមានស្រាប់ នៅតែបន្ត អនុវត្តបញ្ចប់គម្រោងតាមធម្មតា»។

លោកបានថ្លែងថា ការព្យាករដោយក្រុមហ៊ុនCBRE ទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទី ផ្សារ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៩៨ពាន់ ម៉ែត្រការ៉េ និងសម្រាប់ ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ពាន់ ម៉ែត្រការ៉េ។
ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ ២០២៤ (ទាំងមាន ស្រាប់នឹងបន្ថែម) មានប្រមាណជិត ១.២០០ពាន់ ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ មានប្រមាណជាង ១.៤០០ពាន់ ម៉ែត្រការ៉េ។ អត្រាជួលសម្រាប់អគារការិយាល័យត្រូវបានគេរំពឹងថានឹងមិនមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ រហូតដល់ត្រីមាសទី៤ ឆ្នាំ២០២៤។
លោកបានគូសបញ្ជាក់ទៀតថា៖«សម្រាប់និន្នាការនៃការជួលអគារទំនើប ក្នុងការជួលការិយាល័យនៅតែបន្តកើនឡើងនៅក្នុង រាជធានីភ្នំពេញ ដោយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនធំមធ្យម និយមជួលអគារការិយាល័យកម្រិត A ដែលមានតម្លៃ ជួលក្នុងមួយខែចាប់ពី ២៨ ដុល្លារ ដល់ ៣០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» ។

សម្រាប់អចលនទ្រព្យកម្រិត A បានបង្ហាញពីការកើន ឡើងនៃការជួល ២.៩ ភាគរយ បន្ទាប់មកដោយអចលនទ្រព្យកម្រិត B ដែលបានកើនឡើង ៥.៥ ភាគរយ ។ ម្យ៉ាងវិញ ទៀត អគារការិយាល័យកម្រិត B និងកម្រិត Cមើលឃើញថាមានកំណើនរាបស្មើ ឬធ្លាក់ចុះ។ គម្លាតតម្លៃជួលអគារ ការិយាល័យដែលបានផ្សព្វផ្សាយ (Quoting Rent) និងតម្លៃជួលពិតប្រាកដមានការកើនឡើងខ្លាំង ដោយសារទីផ្សារ កាន់តែប្រកួតប្រជែងខ្លាំង ស្របពេលម្ចាស់អគារចង់ចរចាតម្លៃដើម្បីទាក់ទាញ និងបង្កើនអ្នកជួលឱ្យបានច្រើន។
ជាមួយគ្នានេះដែរ ចំពោះវិស័យអាផាតមិនសេវាកម្មវិញនៅមានស្ថាន ភាពល្អប្រសើរ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ច្រើនជាង ៤.២០០ យូនីតត្រូវបានសាងសង់នៅក្នុងខណ្ឌបឹងកេងកង ចំការមននិងដូនពេញ។
ចំពោះតម្លៃជួលអាផាតមិនជាមធ្យមមានការកើនឡើងតិចតួច។ តម្លៃ ជួលជាមធ្យមសម្រាប់អាផាតមេនសេវាកម្មកម្រិត A ក្នុងរាជ ធានីភ្នំពេញ គឺមួយខែ ប្រហែល ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអតិបរមា ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃជួលជាមធ្យមសម្រាប់អគារសេវាកម្មកម្រិត B គឺមួយខែប្រហែល ១៣ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃអតិបរមាលើសពី ៣៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
នៅក្នុងរាជធានីភ្នំពេញមានខុនដូជាង ៤១ ០០០ យូនីត ហើយការផ្គត់ផ្គង់សរុបត្រូវបានគេប៉ានប្រមាណថានឹង កើនដល់ ៨៣ ០២៣ យូនីតត្រឹមឆ្នាំ ២០២៨៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


