អាជីព
ភាពជាអ្នកដឹកនាំ៖ យល់អំពីផលវិបាកនៃវប្បធម៌ចែចង់នៅការិយាល័យ
ការចែចង់នៅកន្លែងធ្វើការ អាចបណ្ដាលជាផលប៉ះពាល់អវិជ្ជមានហួសស្មាន ទៅលើផលិតភាពការងារ បរិយាកាសការិយាល័យ និងសីលធម៌សេចក្ដីថ្លៃថ្នូរនៃបុគ្គលិក។
អ្នកជំនាញខ្លះ បានចាត់ទុកគោលនយោបាយប្រឆាំងការចែចង់នៅការិយាល័យថា ជាផ្នែកបន្ថែមនៃគោលនយោបាយហើយការណាត់ជួប Dating នៅកន្លែងធ្វើការនិងជំរុញឲ្យទំនាក់ទំនងនៅកន្លែងធ្វើការក្លាយជាឯកជនជាជាងវិជ្ជាជីវៈមានក្រមសីលធម៌។

អាកប្បកិរិយាទាំងនោះ មានទំនោរទៅជាអាកប្បកិរិយាខាងសភាវគតិរំខានការងារនិងសាមគ្គីផ្ទៃក្នុងអង្គភាព សូម្បីតែក្នុងចំណោមអ្នកដែលមានទំនាក់ទំនងស្នេហាភេទដូចឬផ្ទុយគ្នាក៏ដោយ។
ចំណៃកការសិក្សាស្រាវជ្រាវថ្មីមួយក៏បានបង្ហាញដែរថា ការចែចង់នៅកន្លែងធ្វើការរំខាននិងបង្កើតអារម្មណ៍វិជ្ជមាន និងភាពធ្វេសក្នុងការផ្តោតអនុវត្តតួនាទី។
អ្នកនិពន្ធការសិក្សា Leah Sheppard ជាសាស្ត្រាចារ្យគ្រប់គ្រងផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Washington State បែរជានិយាយថា នៅពេលការចែចង់កើតមាន មនុស្សបង្កើនអារម្មណ៍ល្អលើខ្លួនឯង ពួកគេមានអារម្មណ៍ទាក់ទាញ រួមទាំងអ្នកមានអំណាចដែលទាំងនេះគឺជាធនធានផ្លូវចិត្តនាំឲ្យមានការកាត់បន្ថយភាពតានតឹង ប៉ុន្តែតើពួកគេនៅរវើរវាយនឹករឿងរៀបការ ការរួមភេទ ឬបំពេញការងារ?

នៅក្នុងការសិក្សាចំនួន ៣ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Organizational Behavior and Decision Processes, លោកស្រី Sheppard សហអ្នកនិពន្ធបានវិភាគការស្ទង់មតិពីកម្មកររាប់រយនាក់នៅសហរដ្ឋអាមេរិក កាណាដានិងហ្វីលីពីន អំពីបទ ពិសោធរបស់ពួកគេក្នុងការទទួលបាន“ អាកប្បកិរិយាផ្លូវភេទឬចែចង់” ដែលរវាងនិយោជិកពីរនាក់ឬច្រើននាក់ យល់ថា ត្រូវបានគេមើលងាយឬអាម៉ាស់មុខ ខ្លះយល់ថាអារម្មណ៍ល្អ ខ្លះមិនចង់មកធ្វើការ។
ពួកគេបានសរសេរថា“ សំខាន់បំផុតអាកប្បកិរិយាទាំងនេះមិនតែងតែត្រូវបានជំរុញដោយការចាប់អារម្មណ៍ពីមនោសញ្ចេតនានោះទេ ហើយទំនោរទៅជាអាកប្បកិរិយាខាងសភាវគតិសូម្បីតែក្នុងចំណោមអ្នកដែលមានទំនាក់ទំនងផ្លូវភេទផ្ទុយគ្នាក៏ដោយ” ។
ពួកគេក៏បានវាយតម្លៃពីកម្រិតស្ត្រេសរបស់និយោជិកនិងសិក្សាថា តើអាកប្បកិរិយាផ្លូវភេទក្នុងសង្គមការងារ អាចដើរតួជាអ្នកការពារប្រឆាំងនឹងផលវិបាកនៃស្ត្រេសផ្សេងៗដែរឬទេ។
អ្នកនិពន្ធបានបែងចែកអាកប្បកិរិយាផ្លូវភេទសង្គម ដែលត្រូវបានគេចាត់ថ្នាក់នៅទីនេះថាជាការចែចង់ (ឧទាហរណ៍ដូចជាការបង្កហេតុឬត្រូវបានគេសរសើរថា ស្អាតឬសង្ហារ) និងនិទានរឿងផ្លូវភេទ (នរណាម្នាក់ចែករំលែករឿងផ្ទាល់ខ្លួនអំពីបទពិសោធន៍ផ្លូវភេទពីមុនឬប្រាប់រឿងកំប្លែងដែលស្រដៀងពីទម្រង់នៃការយាយីទាញចូលរឿងផ្លូវភេទដែលអ្នករួមការងារមិនចង់ឮជាអាកប្បកិរិយាផ្លូវភេទនៅការិយាល័យ។
កម្មករមាននិន្នាការមិនចូលចិត្តការចែចង់ពីថៅកែ
ក្នុងចំណោមការរកឃើញនេះផងដែរ បុគ្គលិកកម្មករជាច្រើនមាននិន្នាការមិនចូលចិត្តអាកប្បកិរិយាផ្លូវភេទកើតចេញពីនរណាម្នាក់ដែលមានអំណាចលើពួកគេដាច់ខាត។ ពួកគេយល់ថា វាបាន បង្កើតផលប៉ះពាល់អវិជ្ជមាននិង ភាពអយុត្តិធម៌នៅកន្លែងធ្វើការ បង្កើតស្ត្រេសគេងមិនលក់និងភាពតានតឹងការងារ ការមិនឲ្យតម្លៃស្ថាប័ន។
បុគ្គលិកដែលភ្ជាប់វប្បធម៌ចែចង់ពីកន្លែងផ្សេងចូលមក
មានមនុស្សខ្លះបានមកដល់ហើយបង្ករឿងនេះកើតឡើងដែលមិនធ្លាប់មានពីមុនមក។ ពួកគេផ្ញើសារទៅគោលដៅ តែងខ្លួនដូចដើរលេងសមុទ្រ ហើយពេលប្រជុំមិនមានលក្ខណៈអាជីព បង្កើតបរិយាកាសទន់ទាបកើតមានឡើង។ ការណែនាំនៃសៀវភៅដដែលគឺបុគ្គលដែលមានបញ្ហាគួរត្រូវបានជូនដំណឹង ហើយពួកគេមានភាគរយតិចណាស់ដែលអាចកែខ្លួនបានព្រោះនោះពុំមែនជាជំនាញ តែចរិតមាយាទ ដែលអ្នកគ្រប់គ្រងត្រូវមធ្យ័តសាកសួរនាំច្បាស់មុនពេលរើសចូលមក៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ភាពជាអ្នកដឹកនាំ៖ ដំណោះស្រាយជាមួយបុគ្គលិកកេងបន្លំ
ចុចអាន៖មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


