កូវីដ-១៩
វិធានការសុវត្ថិភាពមិនអាចរំលង សម្រាប់អ្នកត្រឡប់ចូលធ្វើការវិញ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរជំងឺ (CDC) សហរដ្ឋអាមេរិក ធ្លាប់បានចេញផ្សាយថា វីរុសកូវីដ-១៩អាចរស់នៅក្នុងបរិយាកាសខាងក្រៅ ៣-៤ ម៉ោង និងអាចចម្លងតាមរយៈដំណក់ទឹកឬភាគល្អិតនៅពេលយើងដកដង្ហើម។

CDC ព្រមានថា ហានិភ័យនៃការបញ្ជូនវីរុស Covid-19 នៅក្នុងខ្យល់មិនថយចុះនៅឡើយ ពោលគឺគ្រប់គ្នាអាចឆ្លងកូវីដបានគ្រប់ពេល ប្រសិនមិនប្រកាន់ខ្ជាប់វិធានសុខាភិបាលនោះទេ។
ដូច្នេះ នៅពេលអ្នកវិលត្រឡប់ចូលកន្លែងធ្វើការវិញ ឬទៅការិយាល័យ វេជ្ជបណ្ឌិតជំនាញណែនាំឱ្យបន្តរក្សាគម្លាតយ៉ាងហោច ១.៥ ម៉ែត្រ ឬ ២ ម៉ែត្រ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯងនិងមិត្តរួមការងារផងដែរ។

លោកបណ្ឌិត Anthony Fauci មកពី CDC មានប្រសាសន៍ថា នៅពេលអ្នករក្សាគម្លាតបានខ្ជាប់ខ្ជួន ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នឹងត្រូវកាត់បន្ថយ។ យ៉ាងណាមិញមនុស្សនៅតែអាចឆ្លងវីរុស Covid-19 ទោះបីជានៅឆ្ងាយពីអ្នកដទៃក៏ដោយ។ ហេតុនេះការសំខាន់មួយទៀតដែលមិនគួរបំភ្លេចចោល គឺបន្តពាក់ម៉ាស គ្រប់ពេលចេញពីផ្ទះ ជាពិេសសនៅកន្លែងធ្វើការតែម្ដង ព្រោះជាទីតាំងប្រមូលផ្ដុំមនុស្ស និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។
គួរធ្វើបែបណាទើបអាចទុកចិត្តបានថា កន្លែងការងារឬការិយាល័យ មានសុវត្ថិភាព?

ការរៀបចំឱ្យមានខ្យល់ចេញចូលបានល្អ នៅតាមទីតាំងធ្វើការដែលបិទជិត ជាវិធីសាស្ត្រល្អដើម្បីការពារកំហាប់មេរោគនៅក្នុងខ្យល់និងកាត់បន្ថយហានិភ័យនៃការប៉ះពាល់វីរុស។ តាមអគារ គួរតែប្រើម៉ាស៊ីនត្រជាក់ឱ្យបានតិច និងបើកចំហរទ្វារបង្អួចតាមដែលអាចធ្វើបាន។
ទីភ្នាក់ងារ CDC ក៏ផ្តល់អនុសាសន៍បន្ថែមផងដែរនូវដំណោះស្រាយផ្សេងទៀតដូចជា ផ្លាស់ប្តូរវេនគ្នាធ្វើការដើម្បីកាត់បន្ថយការប្រមូលផ្ដុំ ហើយបើមានការប្រជុំគួរតែធ្វើឡើងនៅខាងក្រៅបន្ទប់។ រីឯអគារធ្វើការដែលប្រើជណ្តើរយន្ត គួូរតែដើរឡើងតាមជណ្តើរជើងវិញ ទើបជាការល្អ។ មួយវិញទៀត កុំភ្លេចសម្អាតដៃឱ្យបានញឹកញាប់ផង!
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ កូវីដ-១៩ អាចរស់នៅបរិយាកាសខាងក្រៅបានប៉ុន្មានម៉ោង?
ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


