ព័ត៌មានជាតិ
វិស័យឯកជនកម្ពុជា-ថៃគ្រោងបើកច្រកឆករកាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍ដើម្បីជំរុញការដោះដូរ និងការវិនិយោគ
ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃយល់ស្របគ្នាក្នុងការស្នើសុំថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីការបើកច្រកសេដ្ឋកិច្ច បានម៉ាក់មួង ស្ថិតក្នុងស្រុកបរ៉ៃ ខេត្តត្រាត ជាប់នឹងច្រកឆករកា ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីបើកជាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍សំដៅលើកកម្ពស់ការដោះដូរទំនិញតាមព្រំដែននៃប្រទេសទាំងពីរ។

យោងតាមសភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា លោក ភួ វាសនាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងលោក អឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាជាមួយលោក សុងថាំ ចាន់យ៉យ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែន តំណាង សភាពាណិជ្ជកម្មខេត្តត្រាត ព្រមទាំងសមាជិកលើការបើកច្រកនេះឱ្យទៅជាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍។
យោងតាមសភាពាណិជ្ជកម្មកម្ពុជា៖«ភាគីថៃស្នើសុំសិក្សាលើច្រកឆករកាបើកទៅជាច្រក សេដ្ឋកិច្ចអចិន្រ្ដៃយ៍ ដើម្បីប្រែក្លាយទៅជាច្រកពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តទាំងពីរ និងជាការបង្កើតឱកាសសេដ្ឋកិច្ចរួមគ្នា»។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្ន ច្រកសេដ្ឋកិច្ច បានម៉ាក់មួង បាននឹងកំពុងដំណើរការជាច្រកពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ ដែលជាច្រកជាប់នឹងព្រំដែនស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយនឹងខេត្តត្រាតប្រទេសថៃ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធ និងបញ្ហាសំខាន់ៗជាច្រើន ដែលនាំមកនូវផលប្រយោជន៍សម្រាប់ខេត្តទាំងពីរ ដូចជា ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ធ្វើសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ កម្លាំងពលកម្ម សុខភាពសាធារណៈ និងពាក់ព័ន្ធកិច្ចការសង្គមផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


