ព័ត៌មានជាតិ
១២ ខែ កម្ពុជាសម្រេចនាំចេញអង្ករបានជាង ៧០ ម៉ឺនតោនទៅបរទេស
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា នៅក្នុងរយៈពេល ១២ ខែ កម្ពុជាសម្រេចបានការនាំចេញអង្ករបានជាង ៧០ ម៉ឺនតោន ទៅកាន់ទីផ្សារបរទេស។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១២ ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំចេញអង្ករបានចំនួន ៧០៥ ៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩ តោន។
លើកឡើងក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង បានគូសបញ្ជាក់ថា វិស័យស្រូវអង្ករកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណរដ្ឋមន្ត្រី នាថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ ប្រជាជនផងដែរ។
ជាក់ស្តែង តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុងឆ្នាំ២០១០-២០១១ មាន បរិមាណត្រឹមតែ ៧.៣ លានតោនស្រូវសើម ហើយការនាំចេញបានត្រឹមតែ ១៣ ពាន់តោនអង្ករ និង ២០ ពាន់តោន ស្រូវនៅឆ្នាំ២០០៩ ។

តាមរយៈគោលនយោបាយដាក់ចេញដោយរដ្ឋាភិបាល បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិតកម្ម ស្រូវបានកើនដល់ ១២.៤៥ លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ពាន់ តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន ៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ រយៈពេល ១០ ឆ្នាំ កម្ពុជាក៏អាចពង្រីកគោលដៅទីផ្សារនាំចេញ ដែលមានការកើនពីចំនួន ៣៥ គោលដៅ នៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅ ត្រឹមឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


