ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាពីកំណើនឱនភាពពាណិជ្ជកម្មជាមួយចិន ដល់ជាង ៥០ ប៊ីលានដុល្លារ
ស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ពាណិជ្ជកម្មរវាងចិន និងវៀតណាម បានឈានដល់ជិត ១៣០,៨ ប៊ីលានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែចិនបាននាំមុខលើសលុបលើពាណិជ្ជកម្មទ្វេភាគី ដែលធ្វើឱ្យវៀតណាមត្រូវប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម ដែលកើនដល់ជាង ៥០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីដើមសប្ដាហ៍នេះ។

វៀតណាមបាននាំចេញទំនិញរបស់ខ្លួនទៅចិន ក្នុងតម្លៃ ៣៨,២៨ ប៊ីលានដុល្លារ ដោយកើនឡើង ៣,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ទំនិញចំនួន ១០ មុខរបស់វៀតណាម ទទួលបានចំណូលលើសពី ១ ប៊ីលានដុល្លារ ដែលក្នុងនោះរួមមាន ទូរស័ព្ទដៃ និងគ្រឿងបន្លាស់, កុំព្យូទ័រ, ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់, កាមេរ៉ា និងគ្រឿងបន្លាស់, បន្លែ និងផ្លែឈើ, ក៏ដូចជាគ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់របស់វាផ្សេងៗទៀត។
ប៉ុន្តែចិនវិញ បាននាំចូលទំនិញរបស់ខ្លួនទៅវៀតណាម ក្នុងតម្លៃ ៩២,៥ ប៊ីលានដុល្លារ ដោយកើនឡើង ៣៤,២៥ ភាគរយ ធៀបនឹងរយៈពេល៨ខែនាំដូចគ្នាកាលពីឆ្នាំមុន។ ជាលទ្ធផល វៀតណាមបានប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ៥៤,២២ ប៊ីលានដុល្លារ ដោយលើសពីតួលេខឆ្នាំ ២០២៣ ជិត ៥ ប៊ីលានដុល្លារ។

ទំនិញរបស់ចិនភាគច្រើនជាផលិតផល និងវត្ថុធាតុដើម ដែលបម្រើឱ្យការផលិតដើម្បីនាំចេញ ដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ សារធាតុគីមី និងផលិតផលគីមី ប្លាស្ទិកគ្រប់ប្រភេទ និងផលិតផលប្លាស្ទិក សម្ភារៈវាយនភណ្ឌ ស្បែក និងស្បែកជើង ដែក និងដែកថែប និងសម្ភារៈសំណង់ជាដើម។ មន្រ្តីវៀតណាមធ្លាប់លើកឡើងថា ឱនភាពពាណិជ្ជកម្មជាមួយចិនប្រហែលជាមិនបង្កបញ្ហាចំពោះសេដ្ឋកិច្ចរបស់ប្រទេសនោះទេ ដោយសារតែទំនិញដែលវៀតណាមនាំចូលភាគច្រើន គឺដើម្បីបម្រើឱ្យផលិតកម្មក្នុងស្រុក។
គួរគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មរវាងវៀតណាម និងចិន នៅតែមានចំណុចលេចធ្លោ ទោះបីជាសេដ្ឋកិច្ចពិភពលោក ក៏ដូចជាចិនផ្ទាល់ មិនសូវជាដំណើរការស្រួលបួលក៏ដោយ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ ១៧១,២ ប៊ីលានដុល្លារ ដោយការនាំចេញរបស់វៀតណាមទៅចិន មានជាង ៦០ ប៊ីលាន ខណៈការនាំចូលពីចិនមកវិញ មានប្រមាណជាង ១១០ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


