សេដ្ឋកិច្ច
តម្លៃស្រូវលក់បានជាង ១ ០០០ រៀល ក្នុងមួយគីឡូក្រាម នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
រហូតមកដល់ពេលនេះ កសិករមួយចំនួនតូចនៅតែត្អូញត្អែថា តម្លៃស្រូវនៅតែបន្តធ្លាក់ចុះ តែកសិករភាគច្រើនអាចទួលយកបាន ក្នុងតម្លៃលក់បច្ចប្បន្ន ទាំងលក់នៅស្រែ និងដឹកដល់រោងម៉ាសុីនផ្ទាល់។

លោក ហេង សិទ្ធិ មន្ត្រីកសិកម្មបានឱ្យដឹងថា កសិករដែលត្អូញត្អែ លើបញ្ហាស្រូវពួកគេធ្លាក់តម្លៃ គឺមិនផ្តោតលើទីផ្សារនោះឡើយ គឺមកពីកត្តាគុណភាពគ្រាប់ស្រូវតែប៉ុណ្ណោះ នេះជាបញ្ហាចោទ។
បើតាមការសាកសួរ កសិករនៅក្នុងស្រុកចំនួន៣ គឺស្រុកគាស់ក្រឡ ស្រុកសង្កែ និងមោងឫស្សី បានឲ្យកម្ពុជាថ្មីដឹង ប្រហាក់ប្រហែលគ្នាថា តម្លៃស្រូវបើគឹតតាំងពីថ្ងៃទី២៣រហូតដល់២៤កញ្ញានេះ ពួកគាត់នៅតែអាចទទួលយកបាន ព្រោះតម្លៃឆ្នាំនេះ ប្រហាក់ប្រហែលគ្នាឬលើសបន្តិចបន្តួចជាងឆ្នាំមុន។

លោក ម៉ាប់ កសិករនៅស្រុកមោងឬស្សីបញ្ចាក់ថា៖ «តាមពិតទៅកសិករណាក៏ចង់បានថ្លៃដែរ តែយើងត្រូវមើល ទៅលើគុណភាពគ្រាប់ស្រូវរបស់យើងថា វាមានស្ពោតដែរទេ នេះជាកត្តាសំខាន់ដែលឈ្មួញគេត្រូវតែពិនិត្យ មុននឹងគេទិញ យកទៅលក់បន្ត ដើម្បីចែករំលែកគ្នាចំណេញ យើងមិនអាចចោទទៅលើទីផ្សារទាំងស្រុងនោះទេ»។
បើតាមការអះអាងពីម្ចាស់ រោងម៉ាស៊ីនកែច្នៃស្រូវអង្ករក្រុមហ៊ុនបៃតងភីអិលស៊ី សង្កាត់អូរចារ ក្រុងបាត់ដំបង បានឲ្យដឹងដែរថា តម្លៃស្រូវទិញនៅស្រែ ស្រូវប្រភេទOM 5451លេខ១ តម្លៃ ១០០០៛/គីឡូក្រាម លេខ២ ចន្លោះពី ៩៥០-៩៧០៛/ គីឡូក្រាម, ស្រូវស្រង៉ែ លេខ១ តម្លៃ១០៦០៛/គីឡូក្រាម លេខ២ តម្លៃ១០១០៛/គីឡូក្រាម, ស្រូវសែនក្រអូប លេខ១ តម្លៃ១៣៧០៛/គីឡូក្រាម, លេខ២ តម្លៃ១៣៤០៛/គីឡូក្រាម។

ហើយតម្លៃស្រូវទិញនៅរោងម៉ាសុីនផ្ទាល់ ស្រូវ OM 5451 លេខ១ តម្លៃ១០៤៧៛/គីឡូក្រាម,លេខ២តម្លៃ១០៤៥៛/គីឡូក្រាម, ស្រូវស្រង៉ែ លេខ១ តម្លៃ១១០៩៛/គីឡូក្រាម លេខ២ តម្លៃ១០៩៦៛/គីឡូក្រាម, សែនក្រអូប លេខ១ តម្លៃ១៤៤០៛/គីឡូក្រាម លេខ២ តម្លៃចន្លោះពី ១៤០០-១៤២០៛/គីឡូក្រាម។
មន្ត្រីកសិកម្មថា បើសិនជាមានឈ្មួញណាទិញនៅស្រែក្រោមតម្លៃកំណត់ ដោយរោងម៉ាសុីនខាងលើ បងប្អូនអាចទាក់ទងទៅម្ចាស់ឬក្រុមការងាររោងម៉ាសុីនបាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


