សេដ្ឋកិច្ច
ថ្នាក់ដឹកនាំ CDC រំលេចឱកាសវិនិយោគកម្ពុជាប្រាប់ធុរជនអាមេរិក
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ ចូលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក Crisostomo G. Ibarra ទីប្រឹក្សាផ្នែកច្បាប់។

គណៈប្រតិភូកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលជាម្ចាស់ផ្ទះ និងបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មទាំងនៅកម្ពុជា និងនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់។
ចំពោះគោលដៅចម្បងនៃជំនួបពិភាក្សានេះ គឺដើម្បីបង្ហាញពីឱកាសនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាក្របខ័ណ្ឌគោលនយោបាយវិនិយោគថ្មីៗ វិធីសាស្រ្តគាំទ្រអាជីវកម្ម និងការត្រៀមខ្លួនដើម្បីបម្រើវិនិយោគិនឱ្យបានទាន់ពេលរបស់កម្ពុជា ដែលជាប្រទេសមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន។

មួយផ្នែកទៀត គោលដៅនៃជំនួបនេះ សំដៅសម្របសម្រួលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កាណាដា ជាមួយនិងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដើម្បីកំណត់អត្តសញ្ញាណដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលនានា របស់ព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់លើសុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុតសម្រាប់វិនិយោគិនបរទេសផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


