ព័ត៌មានអន្ដរជាតិ
Agoda៖ ទីក្រុងអាស៊ីអាគ្នេយ៍/បូព៌ា ចំនួន៥ ជាទិសដៅទេសចរណ៍កំពូលៗសម្រាប់ភ្ញៀវចិន ក្នុងអំឡុង «សប្ដាហ៍មាស»
ទីភ្នាក់ងារដំណើរកំសាន្តអន្តរជាតិតាមប្រព័ន្ធឌីជីថល Agoda បានឱ្យដឹងថា ការស្វែងរកកន្លែងស្នាក់នៅសម្រាប់ដំណើរកំសាន្តពីប្រជាជនចិន ក្នុងអំឡុង «សប្ដាហ៍មាស» ទី២ប្រចាំឆ្នាំ ចន្លោះពីថ្ងៃទី ១-៧ តុលា ខាងមុខ បានកើនឡើងខ្លាំងប្រមាណ ១៣៧ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។
ទិន្នន័យបង្ហាញថា ទីក្រុងនៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ចំនួន ៥ ធំៗ បានគ្រងដំណែងទិសដៅទេសចរណ៍កំពូលៗសម្រាប់ភ្ញៀវទេសចរចិន។
បើតាម Agoda ទិន្នន័យស្វែងរកកន្លែងស្នាក់នៅ បង្ហាញពីការផ្លាស់ប្តូរចំណូលចិត្តលើទិសដៅរបស់ភ្ញៀវទេសចរចិន អំឡុងសប្តាហ៍មាសនៃខែតុលា នៅឆ្នាំនេះ។ កាលពីឆ្នាំមុន ទិសដៅបរទេសសំខាន់ៗទាំង ៥ រួមមាន ទីក្រុងតូក្យូ ដែលឈរនៅលើកំពូលតារាង បន្ទាប់មកជាបន្តបន្ទាប់គ្នាគឺទីក្រុង សេអ៊ូល និងទីក្រុងអូសាកា ក៏ដូចជាទីក្រុងក្យូតូ (ជប៉ុន) និងទីក្រុងបាងកក។
នៅឆ្នាំនេះ ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានក្លាយជាគោលដៅកំពូលបំផុត ដោយវ៉ាដាច់ទីក្រុងតូក្យូ របស់ជប៉ុន។ ទីក្រុងបាលី របស់ឥណ្ឌូណេស៊ី បានហក់ចូលក្នុងតារាងកំពូលទាំង៥ថ្មី ដោយឈរនៅលេខ ៣ ហើយបន្ទាប់មក ទីក្រុងបាងកក និងក្រុងអូសាកា ដែលឈរនៅលេខបន្តបន្ទាប់គ្នា។
នេះមានន័យថា បាងកក និងបាលី គឺទីក្រុងតែ២គត់នៅអាស៊ីអាគ្នេយ៍ ដែលឈរនៅលើកំពូលតារាង ខណៈប្រទេសក្នុងតំបន់ប្រកួតប្រជែងគ្នាកាន់តែខ្លាំងលើការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវចិន ដែលរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ក្នុងប្រទេសនីមួយៗ រួមមានថៃ វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។
គួរគូសបញ្ជាក់ថា សប្ដាហ៍មាស គឺជាពេលវេលាដ៏សំខាន់ដែលប្រជាជនចិនចេញធ្វើដំណើរកំសាន្តទាំងក្នុងស្រុក និងនៅបរទេស ជាពិសេសជាលក្ខណៈគ្រួសារ សម្រាប់ការឈប់សម្រាករយៈពេលមួយសប្ដាហ៍។ ជាធម្មតា ចិនមានសប្តាហ៍មាស២ដងក្នុងមួយឆ្នាំ ម្ដងនៅអំឡុងបុណ្យចូលឆ្នាំថ្មី និងម្ដងនៅអំឡុងទិវាជាតិរបស់ប្រទេសចិន។
វាត្រូវបានគេមើលឃើញថា ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសជាច្រើន ក្នុងការទាញយកឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យទៅលេងប្រទេសរបស់ខ្លួន ដែលក្នុងនោះរួមមានគោលនយោបាយរយៈពេលវែង និងខ្លី និងការធានាទំនុកចិត្តលើសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាដើម៕
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


