សេដ្ឋកិច្ច
ដំណាប់ស្វាយ និងគ្រាប់ស្វាយចន្ទី ១០ តោន ចាប់ផ្ដើមនាំចេញទៅទីផ្សារអឺរ៉ុប
ផលិតផលកសិកម្មកម្ពុជាដែលមានសក្តានុពល ២ ប្រភេទ រួមមានដំណាប់ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទី ទម្ងន់ ១០ តោន បានចាប់ផ្ដើមនាំចេញទៅទីផ្សារអឺរ៉ុបនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។

ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និង ក្រុមហ៊ុន Overenden/Smarteden នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញលើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយកែវរមៀត។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. មានប្រសាសន៍ថា នេះជាការនាំចេញផ្លូវការលើកដំបូងចំពោះផលិតផលកែច្នៃវេចខ្ចប់ស្អាត មានគុណភាពខ្ពស់ ទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពីជោគជ័យក្នុងការសាកល្បងនៅទីផ្សារប្រទេសបារាំង។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់ថា៖ «កន្លងមកកម្ពុជាផលិតផ្ដល់ទៅទីផ្សារបារាំង ឱ្យគេភ្លក់ សាកល្បង និងផ្សព្វផ្សាយ ក្រោយពីទទួលបានលទ្ធផលជាវិជ្ជមាននូវការគាំទ្រ ការពេញចិត្តនូវគុណភាព និងរសជាតិគឺដៃគូបារាំងចាប់ផ្ដើមសម្រេចថា ចុះកិច្ចព្រមព្រៀង MOU រយៈពេល ៥ ឆ្នាំ សម្រាប់ការនាំចេញផលិតផលកសិកម្ម និងមានផលិតផលកែច្នៃដ៏ទៃទៀត រាប់ទាំងម្រេច និងស្ករត្នោត និងត្រីងៀត»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នេះថា ការនាំចេញស្វាយចន្ទីទៅទីផ្សារអឺរ៉ុប មិនមែនជាលើកទី១ នោះទេ សមាគមស្វាយចន្ទីកម្ពុជា បាននាំចេញទៅបណ្ដាប្រទេសមួយចំនួនរួចហើយ ដូចជាប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ និងហូឡង់ ខណៈការនាំចេញគ្រាប់កែច្នៃស្វាយចន្ទីមានចំនួនតិចតួចនៅឡើយសម្រាប់ទីផ្សារអឺរ៉ុប។

លោក អួន ស៊ីឡុត បញ្ជាក់ថា នៅអឺរ៉ុបស្ដង់ដាខ្ពស់ ដូច្នេះបើទំនិញកម្ពុជាអាចនាំចូលទៅទីផ្សារអឺរ៉ុបបាន មានន័យថា យើងមានស្ដង់ដា សុវត្ថិភាពចំណីអាហារស្ដង់ដាខ្ពស់ហើយ ទទួលស្គាល់ដោយអន្តរជាតិ។
លោក អួន ស៊ីឡុត សង្កេតឃើញថា ស្ថាប័នក្រៅរដ្ឋាភិបាលមួយចំនួនខិតខំប្រឹងប្រែងរកទីផ្សារនៅបរទេស ប៉ុន្តែសំខាន់កម្ពុជាមិនមានផលិផលតបតាមការបញ្ជាទិញ ដោយសារផលិតកម្មក្នុងស្រុកមានតិចតួច និងគ្មានទុនបង្វិលសម្រាប់ទិញគ្រាប់ឆៅក្នុងការកែច្នៃទៅជាគ្រាប់សម្រេច។
លោក អួន ស៊ីឡុត បន្ថែមថា៖ «អ្វីដែលសំខាន់ គឺត្រូវពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក និងផ្ដល់ទុនបង្វិលឱ្យបានគ្រប់គ្រាន់ និងបន្ថយថ្លៃដើមផលិតជូនពួកគាត់ ដើម្បីឱ្យទំនិញរបស់យើងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ មកដល់ពេលនេះ ទំនិញគ្រាប់ស្វាយចន្ទីកែច្នៃហើយ គឺមានតម្លៃថ្លៃបើប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង យើងពិបាកក្នុងការប្រជែងនៅលើទីផ្សារអន្តរជាតិ»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


