ព័ត៌មានអន្ដរជាតិ
ចិនបង្កើនតួនាទីខ្លួនលើប្រព័ន្ធហិរញ្ញវត្ថុសកល តាមរយៈប្រតិបត្តិការធនាគារ AIIB
ចិនកំពុងសម្លឹងលើការពង្រឹងតួនាទីរបស់ខ្លួនលើប្រព័ន្ធហិរញ្ញវត្ថុសកល ដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគាំទ្រដោយចិន បង្កើនការគាំទ្ររបស់ខ្លួនសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតី ស៊ី ជីនពីង។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក Li បាននិយាយជាភាសាចិនកុកងឺតាមរយៈការបកប្រែជាភាសាអង់គ្លេសផ្លូវការថា៖ «ខ្ញុំសង្ឃឹមថា AIIB នឹងបន្តប្តេជ្ញាចិត្តក្នុងការបើកចំហតំបន់និយម និងបន្តលើកកម្ពស់ការតភ្ជាប់ និងការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមប្រទេសអាស៊ី និងបណ្តាប្រទេសនានាជុំវិញពិភពលោក»។
លោក Li ដែលថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១០ របស់ AIIB បានបន្តថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងភាពស៊ីសង្វាក់គ្នារវាងធនាគារ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលោក»។
គេមើលឃើញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលោក សុទ្ធសឹងតែដាក់ចេញ និងគាំទ្រដោយចិន ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាសាកលរបស់ចិន។

គួរគូសបញ្ជាក់ថា ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ចិននៅពេលនេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនបង្ហាញការមិនគាំទ្រលើស្ថាប័នហិរញ្ញវត្ថុដែលដឹកនាំដោយលោកខាងលិច ដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។
លោក ត្រាំ និងរដ្ឋបាលរបស់លោកបាននិយាយនាពេលកន្លងមកថា ស្ថាប័នទាំងនេះ ផ្ដល់ប្រយោជន៍ដល់ប្រទេសដទៃ ដោយមិនស្មើភាពគ្នាជាមួយអាមេរិក ដែលធ្វើឱ្យមានភាពស្រពិចស្រពិល ចំពេលដែលអាមេរិកជាម្ចាស់ជំនួយ និងម្ចាស់ភាគហ៊ុនធំជាងគេសម្រាប់ស្ថាប័នទាំង២។
អ្នកជំនាញបានកត់សម្គាល់ថា សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Li ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តរបស់ ចិន ក្នុងការទាញយកប្រយោជន៍ពីការរំខានដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់លោក ត្រាំ។
អ្នកជំនាញក៏បានចង្អុលបង្ហាញផងដែរថា ចិនបានដឹងយ៉ាងច្បាស់អំពីការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឱ្យងាកចេញពីចិន ដូចដែលបានឃើញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ហើយចិនកំពុងធ្វើការយ៉ាងសកម្មដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងទាំងនោះ ដែលជាផ្នែកមួយនៃការឆ្លើយតបជាយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួន។៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


