ព័ត៌មានជាតិ
ក្រុមហ៊ុនវៀតណាមមួយ នៅស្រុកស្នួល ត្រូវការពលករប្រមាណ ៣ ពាន់ នាក់បន្ថែម
លោក លៃ លីន តំណាងក្រុមហ៊ុន THACO AGRI បានឲ្យដឹងថា បច្ចុប្បន្ន ខាងក្រុមហ៊ុន THACO AGRI កំពុងត្រូវការកម្លាំងពលកម្មជាច្រើនពាន់នាក់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនមានកម្លាំងកម្មករស្រាប់ ប្រមាណជា ៧ពាន់នាក់ ហើយត្រូវការជ្រើសរើសពលករប្រមាណជា ៣ ពាន់ នាក់បន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការក្រុមហ៊ុន។

បើតាម លោក លៃ លីន បានឲ្យដឹងថា ក្រុមហ៊ុន THACO AGRI មានទីតាំងនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយបច្ចុប្បន្នក្រុមហ៊ុន THACO AGRI បានវិនិយោគទុនលើផ្ទៃដីកសិកម្មទំហំ ប្រមាណជាង ១ម៉ឺនហិកតា និងវិនិយោគលើវិស័យកសិកម្ម មានដូចជា ការដាំចេក ចិញ្ចឹមគោ មាន់ ត្រី ជ្រូក ដាំទុរេន និងផ្ទះត្រចៀកកាំ ជាដើម ដែលបាននឹងកំពុងដំណើរការសព្វថ្ងៃនេះ ។
«តាមរយៈកិច្ចសហការជាមួយមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក៏ដូចជា នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ខេត្តក្រចេះ ក្រុមហ៊ុន THACO AGRI បានផ្តល់ការងារដល់ប្អូនៗរៀនចេះជាប់ជំនាញវិជ្ជាជីវៈ ប្រមាណជាង ២០ នាក់មកហើយ មកដល់ពេលនេះ អ្នកកំពុងហាត់ការ ក៏មានដូចគ្នា។» លោក លៃ លីន បន្ថែមបែបនេះ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន THACO AGRI ចាំទទួលយកយុវជនដែលរៀនជំនាញចំណេះវិជ្ជាជីវៈជាប់ និងទើបចុះហាត់ការ ទោះជាប៉ុន្មាននាក់ក៏ដោយ ជាពិសេសជំនាញ ពេទ្យសត្វ មេកានិច និងជាងផ្សារដែក គឺក្រុមហ៊ុនចាំទទួលជានិច្ច បានកាន់តែច្រើនកាន់តែល្អ។
គួរបញ្ជាក់ថា ក្រុមហ៊ុន THACO AGRI ជាក្រុមហ៊ុនរបស់វៀតណាម ទទួលបានដីសម្រាប់វិនិយោគ ជាង ១ម៉ឺន ហិកតា។ ក្នុងនោះ ដំណាំចេក មានផ្ទៃចំនួន ៤៨០០ ហិកតា។ ជារៀងរាល់ឆ្នាំ ចេក ជាង ១០ម៉ឺន តោន ត្រូវបាននាំចេញជារៀងរាល់ឆ្នាំ ត្រូវបាននាំចេញទៅទីផ្សារចិន និងជប៉ុន។

«THACO AGRI» កំពុងវិនិយោគលើការអភិវឌ្ឍន៍កសិកម្មទ្រង់ទ្រាយធំ នៃតំបន់ពហុកសិកម្មស្នួល នៅក្នុងខេត្តក្រចេះ តាមរយៈក្រុមហ៊ុនចំនួន ៣ ៕
អត្ថបទ៖ ប្រុញ វិធិន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


